ព័ត៌មានកីឡា

ចុម!​ Inter ធ្វើបាប​ Arsenal, Man Utd និង​ Chelsea ម្លេះ

ក្រុមយក្សអ៊ីតាលី​ Inter Milan បានរៀបចំកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ២៤ ឆ្នាំ Mauro Icardi ដែលគ្រោងនឹងតម្លើង​ Release Clause ខ្ពស់ជាងមុន។

បើតាមការចុះផ្សាយរបស់ Premium Sports បានឲ្យដឹងថា​ កុងត្រាថ្មី ដែលក្រុម Inter Milan កំពងត្រៀមចុះជាមួយ Mauro Icardi នោះ ជាការពិបាកសម្រាប់ក្រុម Arsenal, Man Utd និង​ Chelsea ដែលចង់បានខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ ជាការពិតណាស់ Release Clause របស់​ Icardi នៅពេលនេះ មានតម្លៃត្រឹមតែ ១០០លានផោនប៉ុណ្ណោះ ដែលក្រុម Inter Milan គិតថា វាទាបខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ។ ដោយហេតុនេះហើយ បើតាមការឲ្យដឹង ពីប្រភពខាងលើដដែលនេះ បានបន្ថែមទៀតថា Inter Milan នឹងតម្លើង Release Clause របស់ Mauro Icardi រហូតដល់ទៅ ១៩០លានផោន ដែលជាតម្លៃមួយយ៉ាងខ្លាំង។​

ក៍ប៉ុន្តែ យ៉ាងណាក៍ដោយ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ទទួលបានប្រាក់ឈ្នួលត្រឹមតែ ៤,២លានផោន ប៉ុណ្ណោះក្នុងមួយរដូវកាល។ ការតម្លើង Release Clause នេះដែរ ធ្វើឡើងបន្ទាប់ពី ក្រុម Paris Saint Germain បានទិញផ្តាច់កុងត្រា ខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្នុងតម្លៃ ២២២លានអឺរ៉ូ និង Kylian Mbappe ខ្ចីជើងក្នុងលក្ខខ័ណ្ឌទិញផ្តាច់ ១៦៦លានផោន។ យ៉ាងណាវិញ ក្រុម Arsenal, Man Utd និង Chelsea ប្រហែលជាខកចិត្តយ៉ាងខ្លាំង ព្រោះថា ក្រុមអង់គ្លេសទាំង៣នេះ មានបំណងចង់បានខ្សែប្រយុទ្ធ​វ័យ២៤ឆ្នាំនេះយ៉ាងខ្លាំង។

នេះទំនងជាការចងជើងទុក Icardi ជាក់ជាមិនខាន ខណ:ក្រុម Inter Milan កំពុងត្រូវការខ្សែប្រយុទ្ធមកពង្រឹងក្លិប ដើម្បីបានវិលទៅលេង Champion League វិញនៅរដូវ​កាលក្រោយនេះ។

មតិយោបល់