ព័ត៌មានកីឡា

កីឡាករបស់ក្រុម Home United ដែលស៊ុត hat-trick ភ្នំពេញក្រោន បានផ្លាស់ទៅលេងនៅម៉ាឡេសុី(វីដេអូ)

កីឡាករសញ្ជាតិសឹង្ហបុរី Faris Ramli បានចូលរួមជាមួយក្រុម PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) របស់ម៉ាឡេស៊ី នៃក្របខ័ណ្ឌ Super League កាលពីថ្ងៃ០៥ ខ្សែប្រយុទ្ធរូបនេះ​ ជាអ្នកស៊ុតបាន hat-trick (៣គ្រាប់) លើក្រុម ភ្នំពេញក្រោន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នាកីឡដ្ឋាន RSN ក្នុងពាន AFC Cup ជើងទី១។

យោងតាមរបាយការណ៍ Straits Times ខ្សែប្រយុទ្ធ Faris បានក្លាយជាកីឡាករនាំចូលដំបូងសម្រាប់ក្លិប PKNS ដែលត្រូវបានដឹកនាំដោយអតីតគ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លោក K. Rajagobal ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងល្អនៅរដូវកាល ឆ្នាំ ២០១៧ ជាមួយនឹងក្រុម Home United ខណៈដែលគាត់ស៊ុតបញ្ចូលទីបាន ២១ គ្រាប់និងបញ្ជូនបាល់ ២១ លើក ហើយក៏បានតែងតាំងសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ S-League ។

Faris ក៏ធ្លាប់បានធ្វើការសាកល្បងនៅ Melaka (ម៉ាឡេសុី) កាលពីខែមុន ប៉ុន្តែក្លិបបានជ្រើសរើសមិត្តរួមជាតិសឹង្ហបូរី Shahdan Sulaiman ដើម្បីបំពេញតួនាទីរបស់កីឡាករអាស៊ាន។ បច្ចុប្បន្នលោក Faris បានក្លាយជាកីឡាករអន្តរជាតិទី ១០ របស់សិង្ហបុរី ដែលអាចលេងនៅក្រៅប្រទេសនារដូវកាលក្រោយ៕

ខាងក្រោមនេះជាការប្រកួត AFC Cup 2017 រវាង ភ្នំពេញក្រោន vs Home United ជើងទី១៖

https://www.youtube.com/watch?v=U_6ktQNfoSs

មតិយោបល់