ខ្សែបម្រើអង់គ្លេស Michael Carrick នឹងត្រូវបញ្ចប់កុងត្រាជាមួយក្រុមបីសាចក្រហម Manchester United នៅចុងរដូវកាលនេះហើយ ស្របពេលដែលលោក Jose Mourinho មិនមានគម្រោងបន្តកុងត្រាថ្មីជាមួយកីឡាករវ័យ៣៦ឆ្នាំនេះឡើយ។
ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា លោក Jose Mourinho អ្នកចាត់ការក្រុមបីសាចក្រហម Manchester United កំពុងតែសម្លឹងឃើញកីឡាករ ២រូបមក ជំនួសតំណែងរបស់ Michael Carrick ដែលត្រូវបញ្ចប់កុងត្រា នៅចុងរដូវកាលនេះ កីឡាករទាំង២រូបនោះគឺ កីឡាករអេស្ប៉ាញវ័យ២២ឆ្នាំ Saul Niguez និងកីឡាករប៊ែលហ្ស៊ិក វ័យ២៩ឆ្នាំ Nadja Nainggolan ។ ជាការពិតណាស់ Carrick នឹងត្រូវចាកចេញពីក្រុមបីសាចក្រហម នៅចុងរដូវកាលនេះហើយ បន្ទាប់ពីកីឡាកររូបនេះ បានមកចូលរួមជាមួយក្រុម បីសាចក្រហម Manchester United តាំងពីឆ្នាំ ២០០៦ កន្លងមក ដោយបង្ហាញខ្លួនបានចំនួន ៤៥៩ប្រកួត ឲ្យក្រុម។
យ៉ាងណាវិញ Carrick ត្រូវបញ្ចប់កុងត្រាជាមួយ Man Utd តាំងពីរដូវកាលមុនម្លេះ តែដោយសារលោក Jose Mourinho បានបន្តកុងត្រា១ឆ្នាំ បន្ថែមទៀត ទើបធ្វើឲ្យកីឡាកររូបនេះ អាចបន្តលេងឲ្យ Man Utd បានមួយរដូវកាលទៀត។ យ៉ាងណាវិញ សម្រាប់បញ្ចប់រដូវកាលនេះ លោក Mourinho គ្មានបំណងមិនបន្តកុងត្រាថ្មីដល់ Michael Carrick ឡើយ ព្រោះថា លោកមានបំណងចង់នាំយក Saul Niguez ឬក៍ Radja Nainggolan ដើម្បីមកជំនួសតំណែងនេះ។ Saul Niguez កំពុងតែ លេងបានយ៉ាងល្អទាំងក្រុមជម្រើសជាតិអេស្ប៉ាញ និង Atletico Madrid ចំណែកឯ Radja Nainggolan កំពុងតែជាកីឡាករសំខាន់សម្រាប់ក្រុម Roma នៅតំបន់កណ្តាល ព្រោះថា កីឡាកររូបនេះ មានកម្លាំងជើងខ្លាំង និងពូកែស៊ុតបាល់ពីចម្ងាយ។
ដូច្នេះហើយ នៅរដូវកាលក្រោយនេះ អ្នកគាំទ្រក្រុមបីសាចក្រហម Manchester United នឹងលែងឃើញវត្តមាន ខ្សែបម្រើ Michael Carrick លេងក្នុងកីឡារដ្ឋាន Old Trafford ទៀតហើយ។
មតិយោបល់