ក្រុមហង្សក្រហម Liverpool កំពុងតែត្រៀមធ្វើរឿងថ្មីមួយទៀត នៅខែមករាខាងមុខនេះ ក្នុងការនាំយកខ្សែបម្រើក្រូអាត Mateo Kovacic ពីក្រុម Real Madrid ។
ថ្វីបើក្រុម Real Madrid បានប្រកាសម្តងរួចមកហើយថា ខ្សែបម្រើ Mateo Kovacic មិនមែនសម្រាប់លក់ក៍ដោយ តែក្រុមហង្សក្រហម Liverpool នៅតែព្យាយាមចង់បានកីឡាករក្រូអាតរូបនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក Klopp កំពុងែមមាញឹកក្នុងការទាក់ទងជាមួយក្រុម Real Madrid រឿងតាមទិញ Mateo Kovacic នៅទីផ្សារដោះដូរកីឡាករលើកទី២ នាខែមករាខាងមុខនេះ។ Kovacic នៅប៉ុន្មានប្រកួតចុងក្រោយនេះ ត្រូវបានក្រុម Real Madrid ផ្តល់ឱកាសឲ្យលេងច្រើនគួរសមផងដែរ ដើម្បីលួងកុំឲ្យចាកចេញពីក្លិប។ យ៉ាងណាវិញ Kovacic បានរងរបួសក្នុងជំនួប UEFA Champion League ជាមួយក្រុម APOEL Nocosia ដែលធ្វើឲ្យកីឡាកររូបនេះត្រូវប្តូរចេញភ្លាមៗតែម្តង។ យ៉ាងណាក៍ដោយ Liverpool មានការពេញចិត្តយ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់ Mateo Kovacic ខណៈក្លិបអង់គ្លេសមួយនេះ បានតរៀមលក្ខណះរួចជាស្រេច ក្នុងការចរចារជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid ដើម្បីទិញ Kovacic ។
ចំណែកខាង Real Madrid វិញ ហាក់ដូចជាមិនចង់លក់ Kovacic ឡើយ ព្រោះថាពួកគេបានរារាំង លក់ Kovacic កាលពីរដូវក្តៅកន្លងមកហើយ បើទោះបីជាក្រុម Real Madrid ប្រមូលផ្តុំទៅដោយខ្សែបម្រើល្អៗ ជាច្រើនក៍ដោយ។ ដូច្នេះហើយ វាជារឿងពិបាកបន្តិចហើយសម្រាប់ក្រុមហង្សក្រហម Liverpool ក្នុងការទិញ Mateo Kovacic ពីក្រុម Real Madrid ។
មតិយោបល់