ក្រុម West Ham United មានការខកចិត្តយ៉ាងខ្លាំង ខណៈខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Andre Schurrle បានបន្តបដិសេធ មិនផ្លាស់មក នៅខែមករាខាងមុខនេះ ដែលជារដូវកាលដោះដូរកីឡាករលើកទី២ ។
West Ham បានបរាជ័យម្តងរួចមកហើយ កាលពីរដូវក្តៅកន្លងមក ក៍ប៉ុន្តែក្រុមញញួរធំមួយនេះ មិនបោះបង់ការចង់បានខ្សែប្រយុទ្ធរូបនេះឡើយ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា West Ham បានបរាជ័យម្តងទៀត ក្រោយពី Andre Schurrle បដិសេធ មិនផ្លាស់មកកាន់អង់គ្លេសឡើយ។ ជាការពិតណាស់ West Ham បានឲ្យតម្លៃខ្លួន Andre Schurrle ចំនួន ២៦លានផោន ក៍ប៉ុន្តែសំណើរនេះ មិនត្រឹមតែក្រុម Dortmund បដិសេធឡើយ សូម្បីតែសាមីខ្លួនផ្ទាល់ក៍មិនចាង់ផ្លាស់មកកាន់ក្រុម West Ham ឡើយ។ តាមរយៈការបដិសេធនេះ គេអាចយល់បានយ៉ាងច្បាស់ថា Andre Schurrle ចង់លេងនៅ Dortmund ជាជាងការផ្ទេរមកកាន់ក្រុម West Ham ព្រោះថា Dortmund ជាក្រុមល្បីជាង ហើយមានតំណែងលេងនៅក្របខ័ណ្ឌអឺរ៉ុបទៀត ខណៈក្រុម West Ham គ្មានតំណែងក្នុង ពានអឺរ៉ុបហើយក៍កំពុងត្រដាបត្រដួស នៅ Premier League ផងដែរ។
គួរបញ្ជាក់ផងដែរថា Andre Schurrle បានផ្លាស់ចេញពីក្រុម Worlfburg ទៅកាន់ក្រុម Dortmund ក្នុងតម្លៃ ១៨លានផោន កាលពីឆ្នាំ ២០១៤កន្លងមក។ ដូច្នេះហើយ តាមរយៈហេតុផល ខាងលើនេះហើយ ជាហេតុធ្វើឲ្យក្រុម West Ham United បរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ អាឡឺម៉ង់ Andre Schurrle ពីក្រុម Dortmund ។
មតិយោបល់