ព័ត៌មានកីឡា

Celtic ជាអ្នកឈ្នះ Clasico

ក្រុមជើងខ្លាំង​ Celtic បានបន្តយកឈ្នះក្រុមជើងខ្លាំង Ranger ក្នុងជំនួប Scotland Premiership ឬ Clasico ក្នុងប្រទេសស្លុតលែន។

ជាការពិតណាស់ ជំនួបរវាងក្រុម Ranger និងក្រុម Celtic គឺមិនខុសគ្នាពីជំនួបរវាងក្រុម Real Madrid និង Barcelona ឡើយ ដែលត្រូវបានគេប្រសិទ្ធិនាមថា ជាជំនួប El Clasico ព្រោះថាមិនត្រឹមកីឡាលរក្នុងទីលាន សូម្បីអ្នកគាំទ្រ ក៍ស៊ីសាច់ហុតឈាមគ្នាដែរ។ យ៉ាងណាវិញ សម្រាប់ក្រុមជើងខ្លាំង Celtic ពិតជាមិនអន់ឡើយដោយតាមទៅបំបាក់ក្រុមម្ចាស់ផ្ទះ Ranger ក្នុងលទ្ធផល ២-០ ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណជា ៥០១១៦នាក់។ ២គ្រាប់របស់ក្រុម Celtic រកបានដោយកីឡាករ Tom Rogic នៅនាទីទី៥០ និងកីឡាករ Leigh Griffiths នៅនាទីទី៦៥។ គួរបញ្ជាក់ផងដែរថា​រវាងក្រុម Ranger និង Celtic មានប្រវត្តិមិនខុសពី Real Madrid និង Barcelona ឡើយ ព្រោះថាក្រុមទាំង២ លេងដូចសត្រូវគ្នាអ៊ីចឹង ហើយតែងតែមានបញ្ហាក្នុងការប្រកួត។

ប្រមាណជា ៦-៧ឆ្នាំចុងក្រោយនេះ Ranger ហាក់មិនសូវខ្លាំងដូចមុនឡើយ ក្រោយពីទម្លាក់ទៅលេងក្របខ័ណ្ឌទី២ ដោយសារបញ្ហាដឹងលទ្ធផលមុន ដែលធ្វើឲ្យ Ranger មានការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ក៍ប៉ុន្តែ Ranger នៅតែជាក្រុមដែលខ្លាំងពេលប៉ះ Celtic ហើយម្យ៉ាងវិញទៀត នៅឆ្នាំនេះ Ranger មានតំណេងក្នុងពានរង្វាន់អឺរ៉ុបឡើងវិញផងដែរ។ យ៉ាងណាវិញ ក្រុម Celtic ធ្វើបានយ៉ាងល្អ ដោយក្លាយជាក្រុម ដែលឈ្នះការប្រកួត El Clasico នៅរដូវកាលនេះ។

//www.youtube.com/watch?v=OnhXWMY1OMY

មតិយោបល់