ព័ត៌មានកីឡា

Man City បារម្ភគូប្រជែងធំ Paris Saint Germain

ក្រុម Manchester City ក្រោមការដឹកនាំរបសល់លោក Pep Guadiola កំពុងតែប្រឈមក្នុងការនាំយកខ្សែប្រយុទ្ធឈីលី Alexis Sanchez បន្ទាប់ពីក្រុម Paris Saint Germain មិនព្រមដកខ្លួនចេញ។

បើតាមការឲ្យដឹងពី Liverpool Echo បានឲ្យដឹងថា ក្រុមកំពូលតារាង Premier League បណ្តោះអាសន្ន Man City ព្រួយបារម្ភ ខ្លាចក្រុម Paris Saint Germain ជាគូប្រជែងដ៍ធំសម្រាប់ពួកគេនៅខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ លោក Pep Guadiola បានសម្លឹងឃើញអតីតកូនក្រុមរបស់លោក កាលពីនៅ Barcelona គឺ Alexis Sanchez នេះយូរមកហើយ។ មិនតែប៉ុណ្ណោះលោកក៍បានបរាជ័យក្នុងការនាំយក Sanchez ពីក្រុមកាំភ្លើងធំ Arsenal នារដូវក្តៅកន្លងមកផងដែរ។

យ៉ាងណាវិញ អ្នកចាត់ការ Man City រូបនេះ នៅតែមានបំណងចង់បាន ខ្សែប្រយុទ្ធឈីលីនេះដដែល ស្របពេលដែលលោក Arsene Wenger យល់ព្រមលក់ Sanchez នៅខែមករាខាងមុខនេះផងដែរ។ ហេតុនេះហើយ នេះគឺជាភ្លើងខៀងសម្រាប់លោក Pep Guadiola ក្នុងការតាមប្រមាញ់ Sanchez ក៍ប៉ុន្តែហេតុផលដ៍សំខាន់ គឺត្រូវប្រជែងជាមួយក្រុម Paris Saint Germain ដែលចាយលុយយ៉ាងសម្បើមនារដូវក្តៅកន្លងមក។

គួរបញ្ជាក់ផងដែរថា ក្តីបារម្ភរបស់លោក Pep Guadiola នោះគឺក្រុមរបស់លោក មានបំណងត្រឹមផ្តល់ប្រាក់ប្រចាំសប្តាហ៍ ខ្ទង់៣០ម៉ឺនផោន ច្រើនបំផុត ខណះ Paris Saint Germain ហ៊ានដល់ទៅ ៤០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលអាចធ្វើឲ្យលោក Pep អាចបរាជ័យជាថ្មីម្តងទៀត។

មតិយោបល់