កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៩ មានព្រឹត្តិកាណ៍ប្រកួតប្រដាល់សកលរបស់ស្ថាប័ន WBC នៅស្តាតអូឡាំពិក(កម្ពុជា) រវាងកីឡាករកម្ពុជា វី សាវុធ និងកីឡាករមកពីប្រទេសហ្វីលីពីន POL APOLINARIO ។
ការប្រកួតធ្វើឡើងបានត្រឹមតែ ៦ទឹក ប៉ុន្នោះកីឡាករ វី សាវុធ បានផ្លួលកីឡាករហ្វីលីពីន ឲ្យលោកអាជ្ញាកណ្តាលមកពីស្ថាប័ន WBC រាប់ដល់១០ មិនអាចប្រកួតបន្តបាន។ សម្រាប់ការប្រកួតនេះគឺធ្វើឡើងរយៈពេល ១០ទឹក ខណៈដែលកីឡាករកម្ពុជា ប្រើពេលតែ ៦ទឹក ប៉ុណ្ណោះ បានផ្លួលសិស្សប្អូន Manny Pacquiao បានសម្រេច។
គួរំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺកន្លងផុតទៅ ៨ឆ្នាំគត់ ខណៈដែល វី សាវុធ គឺជាម្ចាស់ខ្សែក្រវាត់ប្រដាល់សាកលពិភពលោកដំបូងបំផុតរបស់កម្ពុជា៕
មតិយោបល់