ព័ត៌មានកីឡា

ជម្រុះ World Cup៖ រវាង អាហ្វ្រិកខាងត្បូង និង សេណេហ្គាល់ នឹងត្រូវប្រកួតឡើងវិញម្តងទៀង(វីដេអូ)

ការប្រកួតជម្រុះ World Cup រវាងអាហ្វ្រិកខាងត្បូងនិងសេណេហ្គាល់ នឹងត្រូវធ្វើសារឡើងវិញ បន្ទាប់ពីអាជ្ញាកណ្តាលត្រូវបាន FIFA រកឃើញមានភាពមិនប្រក្រដីក្នុងការប្រកួត នេះបើតាមការចុះផ្សាយរបស់ BBC Sport។

អាជ្ញាកណ្តាលហ្គាណាលោក Joseph Lamptey ត្រូវបានហាមឃាត់មិនឱ្យចូលរួមជាមួយបាល់ទាត់អស់មួយជីវិត ខណៈដែលរូបគេបានផ្តល់បាល់ពិន័យ ១១ ម៉ែត្រដល់អាហ្វ្រិកខាងត្បូងក្នុងជ័យជម្នះ ២-១ កាលពីខែវិច្ឆិកា។ ​ក្រោយ​ការ​ចាក់​វីដេអូ​មើល​សារ​ឡើងវិញ FIFA បានរក​ឃើញ​ថា​បាល់​បាន​ប៉ះ​ជង្គង់​ កីឡាករខ្សែការពារក្លិប Napoli កីឡាករ Kalidou Koulibaly ប៉ុណ្ណោះ​ ។

សេណេហ្កាល់ និង អាហ្វ្រិកខាងត្បូង គឺស្ថិតនៅលំដាប់ទី៣ និងទី៣ ក្នុងពូល នៅពីក្រោយ Burkina Faso និង Cape Verde Islands សម្រាប់ ពូល D របស់ទ្វីបអាហ្វ្រិកនេះ គឺយកតែមួយក្រុមប៉ុណ្ណោះដែលឡើងវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា ការ​ប្រកួត​ឡើងវិញ​រវាង​ ​អាហ្វ្រិកខាងត្បូង​ ជាមួយ​​ សេណេហ្គាល់​ នឹង​ធ្វើ​​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​នេះ​៕

https://www.youtube.com/watch?v=9pkLbx_zrZg

មតិយោបល់