ព័ត៌មានកីឡា

ផល សោភ័ណ្ឌ អាចផ្លួលកីឡាករជើងខ្លាំងរបស់ថៃ បានទេល្ងាចនេះ?

ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ល្ងាចនេះ អ្នកប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ ត្រូវប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ដែលមិនធ្លាប់ចាញ់ក្នុងការប្រកួតស្រុកខ្មែរ ការប្រកួតនេះធ្វើឡើងក្នុងកម្មវិធីម៉ារ៉ាតុងប្រាក់លានគោជល់

ប្រវត្តកីឡាករ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ធ្លាប់មកសាកល្បកក្បាច់គុនខ្មែរពីរដងរួចមកហើយដោយក្នុងនោះ ស្មើគ្នាជាមួយ ឡៅ ចន្ទ្រា និងឈ្នះ ឃឹម បូរ៉ា ។ នៅក្នុងជំនួបអន្តរជាតិនេះក៏មានគូខ្លាំងមួយទៀតគឺ ថុល មករា ត្រូវប៉ះ ទួនប៉េ ឆ.ឆើតឆាយ(ថៃ) ខណ:ដែលកីឡាករមកពីប្រទេសថៃរូបនេះរឹតតែខ្លាំងថែមទៀត ពោលបួនប្រកួតនៅស្រុកខ្មែរមិនដែលចាញ់នោះទេ គឺឈ្នះទាំងអស់តែម្តង ដូចជាឈ្នះ សោម វិឆ័យ , ទេស ជីវ៉ា , ឃឹម បូរ៉ា និងថុល មករា ដែលជាដៃគូរបស់គេនៅថ្ងៃនេះតែម្តង ។

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៥:៥៥ នាទីល្ងាចតទៅ នាសង្វៀនស៊ីអិនស៊ី ឫស្សីកែវ ខណ:នៅក្នុងជំនួបនេះផ្សាយផ្ទាល់លើផេក Post Sport ផងដែរ៕

មតិយោបល់