ក្រុមកំពូលតារាង Manchester City នឹងត្រូវអវត្តមានខ្សែប្រយុទ្ធដ៍ឆ្នើម Sergio Aguero នាការប្រកួតយប់នេះ ដោយសារតែ កីឡាកររូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញនេះ។
នេះគឺជាការខកចិត្តមួយ សម្រាប់ក្រុម Manchester City ដែលត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមខ្លាំង Chelsea នាយប់នេះ ដោយអវត្តមានខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ។ ការអវត្តមាន Aguero នេះដែរ អាចធ្វើឲ្យ Man City បាត់បង់កម្លាំងប្រយុទ្ធមួយយ៉ាងសំខាន់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ តំបន់ប្រយុទ្ធរបស់ក្រុម Man City ។ គួរបញ្ជាក់ផងដែរថា Aguero បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលនេះនៅប្រទេសហូឡង់ ដោយរបួសឆ្អឹងជំនី ដែលតម្រូវឲ្យកីឡាកររូបនេះ សម្រាកឲ្យបានជាសះស្បើយសិន ។ យ៉ាងណាក៍ដោយ Man City នៅមានខ្សែប្រយុទ្ធ ឆ្នើមៗជាច្រើនទៀត ដូចជា Gabriel Jesus និង Raheem Sterling ជាដើមដែលសុទ្ធសឹង អាចជំនួសតំណែងរបស់ Aguero បាន។
ដូច្នេះហើយ ការធ្វើដំណើរទៅកាន់ ទឹកដីក្រុមតោខៀវ Chelsea យប់នេះ ថ្វីបើមិនមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero ក៍ដោយ តែក្រុម Man City នៅតែលេងដោយមាន ក្តីសង្ឃឹមច្រើន ព្រោះថា ក្រុមកំពុងគ្រងតំណែងកំពូលតារាងមួយនេះ មានមហិច្ចតាចង់ឈ្នះពាន Premier League ខណៈខ្សែប្រយុទ្ធជួរមុខ Sterling និង Jesus ជាក្តីសង្ឃឹមរបស់ Man City នៅយប់នេះ។
មតិយោបល់