ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski អាចនឹងមិនទៅ Real Madrid ឡើយ បន្ទាប់ពីក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ចង់បាន កីឡាករកំពូលស៊ុតរបស់ក្រុម Bayern Munich រូបនេះ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែពិភាក្សា ក្នុងការចរចារនាំយកខ្សែប្រយុទ្ធ Robert Lewandowski ពីក្រុម Bayern Munich ។ ជាក់ស្តែងណាស់ កាលពីមួយរយៈមុន មានពាក្យចរចាមអារាមថា Lewandowski នឹងផ្លាស់ទៅកាន់ Real Madrid ស្របពេលដែលក្រុម Real Madrid កំពុងចាំទទួលកីឡាកររូបនេះផងដែរ។ យ៉ាងណាក៍ដោយ ក្រុមតោខៀវ Chelsea បានចូលរួមប្រជែងយ៉ាងខ្លាំង ដោយរំពឹងថា ពួកគេអាចនាំយក Lewandowski បាន ស្របពេលដែល Chelsea ត្រៀមបញ្ចេញ Alvaro Morata ឲ្យក្រុមសេះបង្កង់ Juventus ។
ដូច្នេះហើយ ក្រុមតោខៀវ Chelsea ត្រៀមប្រកួតប្រជែងជាមួយ Real Madrid ក្នុងការនាំយកខ្សែប្រយុទ្ធ Robert Lewandowski នៅរដូវកាលក្រោយនេះ ដោយក្តីរំពឹងថា អាចធ្វើឲ្យ Real Madrid បរាជ័យជាក់ជាមិនខាន។



មតិយោបល់