គ្រូបង្វឹករបស់ក្រុម Everton លោក Ronald Koeman កំពុងតែបារម្ភពីតំណែងរបស់លោក នៅរដូវកាលនេះ ក្រោយពីចាប់ផ្តើមរដូវកាលកន្លងមក មិនសូវទទួលបានជោគជ័យឡើយ ទាំង Premier League និង Europa League ។
រដូវកាលនេះ ហាក់ដចជាមិនសមប្រកបឡើយ សម្រាប់លោក Ronald Koeman ក្នុងការដឹកនាំក្រុម Everton ព្រោះថាការលេងចុងក្រោយក្នុងទឹកដីខ្លួនឯង Everton បានចាញ់ក្រុម Burnley ដែលជាក្រុមមិនសូវខ្លាំងមួយ ក្នុងលទ្ធផល ១-០ ។ ការបរាជ័យ ក្នុងដីខ្លួនឯងនេះដែរ បានធ្វើឲ្យក្រុម Everton ធ្លាក់ទៅឈរក្នុងលេខរៀងទី ១៦ក្នុងតារាង Premier League ដោយប្រកួត ៧ប្រកួតកន្លងមក ឈ្នបានតែ២ប្រកួត ស្មើ១ និងចាញ់ដល់ទៅ ៤ប្រកួតឯណោះ។ តាមរយលទ្ធផលនេះ បានធ្វើឲ្យតំណែងរបស់លោក Ronald Koeman កំពុងតែរង្គោះរង្គើយ៉ងខ្លាំង ខណៈក្លិប Everton កំពុងតែពិចារណាលើការដឹកនាំរបស់លោកផងដែរ។
គួរបញ្ជាក់ផងដែរថា Everton ក្រោយពីលក់ Romelu Lukaku ឲ្យ Man Utd ហើយនាំយកកីឡាករចំណូលថ្មីមាន Wayne Rooney និង Sandro Ramirez ហាក់ដូចជាមិនទទួលជគជ័យឡើយ។ ចំណែក Lukaku វិញបែរជាកំពុងទទួលជោគជ័យយ៉ាងខ្លាំង នៅ Man Utd ទៅវិញ ដែលនេះបង្ហាញឲ្យឃើញថា ការលក់ Lukaku ពិតជាមិនល្អឡើយសម្រាប់Everton ។ យ៉ាងណាវិញ សម្រាប់អនាគត់របស់លោក Ronald Koeman នៅ Everton មិនទាន់ច្បាស់នៅឡើយទេ ទំនងជា ២-៣ប្រកួតទៀត នឹងដឹងច្បាស់ហើយ ប្រសិនបើលោក មិនអាចកែប្រែស្ថានការណ៍កំពុងអាប់អួរនេះ បានទេនោះ។
ដូច្នេះហើយ លោក Ronald Koeman ត្រូវស្វែងរកយុទ្ធសាស្ត្រថ្មីដែលប្រសើរសម្រាប់ដឹកនាំ Everton ឲ្យល្អប្រសើរជាងនេះ ប្រសិនបើលោកចង់ បន្តដឹកនាំក្លិបនេះបន្តទៀតនោះ។
មតិយោបល់