ព័ត៌មានអន្តរជាតិ

Update៖ ករណីបាញ់ប្រហារយ៉ាងសាហាវ នៅរដ្ឋអាមេរិក មនុស្សស្លាប់កើនដល់ ៥៩ នាក់ និងរងរបួស ៥២៧ នាក់

អាមេរិកៈ ចំនួនអ្នកសា្លប់នៅហេតុការណ៍ បាញ់ប្រហារដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក នៅអំឡុងការប្រគុំតន្ត្រី ដ៏ធំមួយក្នុងទីក្រុងឡាសវេហ្គាស នៃរដ្ឋណេវ៉ាដា កាលពីថ្ងៃច័ន្ទ បានកើនទ្បើងដល់ ៥៩ នាក់ ខណៈដែល ៥២៧ នាក់ទៀតបានរងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧។

ពាក់ព័ន្ទនឹងហេតុការណ៍នេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានចេញមកអះអាងទទួលខុសត្រូវផងដែរ សម្រាប់ការបាញ់សម្លាប់យ៉ាងរង្គាលនេះ ខណ់ៈដែលប៉ូលិស បាននិយាយថា ជនសង្ស័យម្នាក់ ឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីរូបគេបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលបាននាំគ្នាទៅចូលរួមក្នុងពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ។

សូមជំរាបថា មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានរកឃើញ អំពីភ័ស្ដុតាងទាក់ទងនឹងអំពើភេរវកម្មអន្តរជាតិនោះទេ ថ្វីបើមានការអះអាងពីរដ្ឋអ៊ីស្លាមក៏ដោយ។

នៅក្នុងសុន្ទរកថាមួយពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា ការបាញ់ប្រហារនេះ ជាសកម្មភាពបិសាចសុទ្ធសាធ ហើយថាលោកនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង​ឡាសវេហ្គាស នាថ្ងៃពុធខាងមុខ៕

មតិយោបល់