ក្រុមយក្សអេស្ប៉ាញ Barcelona បានសម្រេចចិត្តចុងក្រោយ ដោយដាក់តម្លៃត្រឹម ៩៧លានផោនប៉ុណ្ណោះ ក្នុងការទិញ Philippe Coutinho ពីក្រុម ហង្សក្រហម Liverpool ។
បើតាម Mundo Deportivo ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុម Barcelona នៅតែមិនបោះបង់ឱកាសក្នុងការនាំយកកីឡាករវ័យ ២៥ឆ្នាំ Philippe Coutinho ឡើយ។ ជាក់ស្តែងណាស់ ក្រុមយក្សអេស្ប៉ាញមួយនេះ បានសម្រេចធ្វើការដេញថ្លៃឡើងវិញ លើខ្សែបម្រើប្រយុទ្ធប្រេស៊ីលរូបនេះ ដោយដាក់នូវតម្លៃសរុប ៩៧លានផោន។ ក្នុងនោះដែរ Barcelona ឲ្យតម្លៃខ្លួនត្រឹម ៨០ អឺរ៉ូ និងប្រាក់បន្ថែមផ្សេងទៀតចំនួន ៣០លានអឺរ៉ូ ដែលសរុបទៅ ១១០លានអឺរ៉ូ ស្មើនឹង ៩៧លានផោន។ យ៉ាងណាវិញ តាមរយៈតម្លៃថ្មីនេះ ក្រុម Liverpool មានការខាតបង់ច្រើន ព្រោះថាកាលពីរដូវក្តៅកន្លងមក Barcelona ហ៊ានផ្តល់តម្លៃខ្លួនដល់ទៅ ជិត ១៥០លានផោន តែពេលនេះថយមិនដល់ ១០០លានផោនផង។
ក៍ប៉ុន្តែ ប្រហែលជាក្រុមហង្សក្រហម Liverpool មិនទុក Coutinho ទៀតឡើយ ដោយសារតែក្លិបធ្លាប់បានសន្យាលក់ កីឡាករប្រេស៊ីលរូបនេះឲ្យក្រុម Barcelona ទៅហើយដែលនេះអាចក្លាយជាការបន្តក្តីស្រម៉ៃ របស់ Philippe Coutinho ទៅកាន់ Barcelona ។ ដូច្នេះហើយ ទំនងជាខែមករាខាងមុខនេះ ខ្សែបម្រើប្រយុទ្ធ Philippe Coutinho នឹងក្លាយជាសមាជិកថ្មីរបស់ក្រុម Barcelona ជាក់ជាមិនខានឡើយ។




មតិយោបល់