ព័ត៌មានកីឡា

Kane មិនបដិសេធ ហើយក៍មិនយល់ព្រមផ្លាស់ទៅកាន់ Real Madrid

ខ្សែប្រយុទ្ធ Harry Kane កំពុងតែមិនទាន់ច្បាស់ពីការ​ផ្លាស់ទៅកាន់ Real Madrid ឡើយ បន្ទាប់ពីក្រុមយក្សអេស្ប៉ាញមួយនេះ ផ្តល់ការដេញថ្លៃយ៉ាង​ខ្ពស់រហូតដល់ទៅ ២០០លានអឺរ៉ូ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Sky Sports បាន​ឲ្យដឹងថា Harry Kane មិនទាន់បានសម្រេចចិត្តច្បាស់​ណាមួយក្នុងការបន្ត​ ឬចាកចេញទៅកាន់ក្រុម Real Madrid នៅឡើយទេ។ ក្នុងនោះដែរ Kane បានបង្ហើបឲ្យ​ដឹងថា រូបគេពិតជាមិនបានបដិសេធថា មិនផ្លាស់ទៅកាន់ក្រុម Real Madrid ហើយក៍មិនបាន​និយាយថាយល់ព្រម ទៅចូលរួមជាមួយក្រុម Real Madrid ។ សម្តីនេះ មានន័យថា Harry Kane ត្រូវរង់ចាំការសម្រេចចិត្តពីសំណាក់ក្រុម Tottenham​សិនថា តើក្លិប យល់ព្រមលក់រូបគេឬបន្តរក្សាទុករូបគេឲ្យ នៅ Premier League បន្តទៀត។

Kane កំពុងតែមមា​ញឹកយ៉ាងខ្លាំង ក្នុងការជួយក្រុមជម្រើសជាតិ នាការប្រកួត​ជម្រុះ World Cup ខណ:អង់គ្លេស បានត្រៀមកក់កៅអី ទៅកាន់ប្រទេសរុស្ស៊ី រួចហើយ។ គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid បានព្យាយាមចង់បាន Harry Kane យ៉ាងខ្លាំង ខណ:ក្លិបអេស្ប៉ាញមួយនេះ ធ្លាប់បានទិញកីឡាករល្អៗ ពី Tottenham រួចមកហើយ រួមមាន Luka Modric និង Gareth Bale ។ ប្រសិនបើ Real Madrid អាចនាំយក Harry Kane បានមែននោះ នោះកីឡាករអង់គ្លេសរូបនេះ នឹងបំបែកកំណត់ត្រាកីឡាករដែលទិញចូលថ្លៃជាងគេ​របស់​ក្រុម Real Madrid ហើយ។​

ដូច្នេះហើយ រង់ចាំមើលថា តើ Harry Kane អាចផ្លាស់ទៅកាន់ Real Madrid ឬយ៉ាងណា?​ ព្រោះថាកីឡាករដ៍ឆ្នើមរូបនេះ ហាក់មិនបដិ​សេធក្នុងការផ្លាស់ទៅកាន់ក្រុមស្តេចស Real Madrid ឡើយ។

មតិយោបល់