កាន់តែក្តៅគគុកពាក់ព័ន្ធនឹងតំបន់ Catalonia ដែលកំពុងតែត្រៀមកាត់ចេញពីប្រទេសអេស្ប៉ាញ រួមទាំងក្រុម Barcelona ក៍មានវាសនាដូចតំបន់នេះដែរ។
យ៉ាងណាវិញ សម្រាប់ខ្សែការពារ Gerrard Pique ដែលមានដើមកំណើតនៅតំបន់ Catalonia នេះ ហាក់ដូចជាមិនចង់ ដើរចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ ឡើយ។ Pique ពិតជាមានការសោកស្តាយចំពោះ បញ្ហានយោបាយ ដែលឈានដល់ការកាត់តំបន់ Catalonia មាន៤តំបន់ចេញពីប្រទេសអេស្ប៉ាញនេះ។ ខ្សែការពារដ៍ឆ្នើមរូបនេះ ចង់បន្តលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញបន្តទៀត ព្រោះថា ការចាកចេញពីជម្រើសជាតិអេស្ប៉ាញអាចធ្វើឲ្យកីឡាករដែលមានដើមកំណើតនៅតំបន់ Catalonia ប្រឈមនឹងធ្លាក់ប្រជាប្រិយភាពរួមទាំងរូបគេផងដែរ។
នៅក្នុងការសម្ភាសន៍ជាមួយ ESPN reports ខ្សែការពាររូបនេះ នឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបានលេងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញបន្តទៀត បើទោះបីជា Catalonia ត្រូវកាត់ចេញទាំងស្រុង ពីប្រទេសអេស្ប៉ាញក៍ដោយ។ ក៍ប៉ុន្តែ ការធ្វើបែបនេះ វាអាចជាកំហុសមួយសម្រាប់ Gerrard Pique ព្រោះថា នៅ Catalonia ប្រជាជនមានសញ្ជាតិ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន មិនដូចអេស្ប៉ាញឡើយ ដូច្នេះហើយ ប្រសិនបើ Pique មិនមកកាន់ទឹកដីកំណើត ហើយបន្តចង់បានភាពល្បីល្បាញ បោះបង់ជនជាតិខ្លួនឯងនោះ នោះគឺជាកំហុសយ៉ាងធំ សម្រាប់ Pique ព្រោះថាសូម្បីក្លិប បាល់ទាត់ដ៍ធំ Barcelona ក៍ប្រកាសផ្តាច់ចេញពីក្របខ័ណ្ឌ Laliga ដែរ។
ហេតុនេះហើយ វាគឺជារឿងដ៍ពិបាកសម្រាប់ខ្សែការពារ Gerrard Pique ក្នុងការសម្រចចិត្តចង់បន្តនៅក្រុមជម្រើសជាតិអេស្ប៉ាញ ឬត្រូវចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញទៅកាន់ តំបន់របស់រូបគេវិញ។
មតិយោបល់