គ្រូបង្វឹកអ្នកចាំទី Jason Brown បានផ្តល់យោបល់ជាវិជ្ជមានទៅក្រុមអ្នកចាំទីក្រុមជម្រើសជាតិវៀតណាម បន្ទាប់ពីមកធ្វើការហ្វឹកហាត់ដល់ពួកគេ។
យោងតាមវេបសាយវៀតណាម Lao Dong Newspaper បានលើកឡើងពីសំដី Brown ថា៖ «ខ្ញុំជឿថាអ្នកចាំទីទាំងនេះ អាចលេងនៅក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែពួកគេគួរតែធ្វើការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីលើកកម្ពស់សក្តានុពលរបស់ពួកគេ»។ គ្រូ Arsenal (ក្រុមស្រ្តី) រូបនេះ ក៏បានចង្អុលបង្ហាញថា ចិត្តគំនិតដែលពិបាកក្នុងការកែតម្រូវជាងបច្ចេកទេសគឺជាចំណុចខ្សោយបំផុតរបស់អ្នកចាំទីវៀតណាម។
«នៅពេលអ្នកចាំទីមានគំនិតរឹងមាំគាត់មានភាពងាយស្រួលក្នុងការអភិវឌ្ឍអាជីពរបស់គាត់។ ដូច្នេះការទទួលខុសត្រូវរបស់គ្រូបង្វឹកគឺដើម្បីបង្កើនទំនុកចិត្តរបស់អ្នកចាំទីប្រសិនបើទទួលបានជោគជ័យអ្នកចាំទីនឹងធ្វើការសំរេចចិត្តត្រឹមត្រូវនៅលើទីលាន»។
Brown ត្រូវបានគេរំពឹងថានឹងជួយធ្វើឱ្យប្រសើរឡើងនូវអ្នកចាំទីទាំងបីរូបរបស់វៀតណាម Tuan Manh, Tuan Linh និង Tien Dung មុនពេលការប្រកួតជម្រុះ Asian Cup ឆ្នាំ 2019 ជាមួយនឹង កម្ពុជា នៅថ្ងៃទី ១០ ខែតុលា នាទីក្រុងហាណូយ៕


មតិយោបល់