ថ្មីមួយទៀតហើយ ម្តងនេះកើតឡើងនៅក្នុងប្រទេសចិនវិញម្តង!
ចិនៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនថ្ងៃនេះ បានឱ្យដឹងថា អតិថិជនក្រុមហ៊ុន Apple ម្នាក់ឈ្មោះ Liu បានទទួល iPhone 8 Plus ដែលមានបញ្ហាហើបសម្បកចេញពីប្រអប់តែម្តង តែពុំឃើញមានសញ្ញានៃការផ្ទុះឆេះអ្វីឡើយ។
លោក Liu បានប្រគល់ទូរសព្ទ iPhone 8 Plus មួយគ្រឿងនោះ ទៅឱ្យអ្នកលក់វិញ ខណៈគាត់បានកម្ម៉ង់ទិញវាពីផ្សារអនឡាញ JD.com។ ទាក់ទងទៅនឹងករណីនេះ លោកបាននិយាយថា លោកមិនទាន់បានសាកថ្មទូរសព្ទនោះម្តងណាសោះឡើយ។
ថ្មីៗនេះ មានអ្នកទិញ iPhone 8 Plus មកប្រើ ៩ នាក់ហើយ ដែលត្រូវគេរាយការណ៍ និងអះអាងថា ជួបបញ្ហាស្រដៀងគ្នានេះ ហើយយ៉ោងហោចណាស់ក៏មានម្នាក់ដែរ ដែលនិយាយថា គេបានសាកថ្ម iPhone 8 Plus តាមឆ្នាំងសាកមកពីនាយ បន្ទាប់ពីទូរសព្ទជួបបញ្ហាប៉ោងថ្ម រហូតដល់ហើបសម្បកក្រោយចេញពីគ្នាអេក្រង់។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ Apple មិនទាន់ចេញមុខបកស្រាយអំពីមូលហេតុដែលកំពុងលេចចេញជាបន្តបន្ទាប់នេះនៅឡើយទេ ដោយថាខ្លួនកំពុងធ្វើការស៊ើបអង្កេត៕
សូមចុចចូលទៅកាន់ទំព័រ Facebook របស់ Post Tech ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីៗ…
ប្រភពព័ត៌មានៈ Reuters
មតិយោបល់