ព័ត៌មានកីឡា

PSG គ្រោងលក់ Di Maria ឲ្យចិន នៅខែមករាខាងមុខនេះ

ក្រុមអ្នកមានបារាំង Paris Saint Germain បានត្រៀមលក់ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria នៅខែមករាខាងមុខនេះ ទៅឲ្យក្រុមដែលកំពុងប្រកបអាជីព​ ក្នុងលីគកំពូលរបស់ប្រទេសចិន។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ សម្រាប់ក្រុម Paris Sainta Germain ដែលសម្រេចចិត្តក្នងការលក់កីឡាករ​អាហ្សង់ទីន Angel Di Maria ទៅឲ្យក្លិបនៅចិន។ កាលពីរដូវក្តៅកន្លងមក Di Maria ត្រូវបានក្រុម Barcelona ចង់បានយ៉ាងខ្លាំង តែ PSG មិនអើពើ នឹងការផ្លាស់ប្តូរកីឡាកររូបនេះឡើយ។ ក៍ប៉ុន្តែ​ នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ក្រុម Paris Saint Germain បែរជាបង្ហាញចេតនា ក្នុងការលក់​ Angel Di Maria ទៅឲ្យក្លិបនៅចិនវិញ ដែលនេះបង្ហាញឲ្យឃើញថា ក្លិបបារាំងរូបនេះ លែងត្រូវការ​កីឡាករអាហ្សង់ទីនរូបនេះឡើយ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា មូលហេតុ​ដែលនាំឲ្យ Paris Saint Germain សម្រេចចិត្តលក់ Angel Di Maria នេះដែរ​ ដោយសារតែ នៅតំបន់ខាងលើ ជាពិសេសតំបន់ដែល Di Maria លេងនោះ ប្រឈមជាមួយនឹងកីឡាករវ័យក្មេងបារាំង Kylian Mbappe និង Julian Draxler ដែលសុទ្ធសឹងជាកីឡាករសំខាន់របស់ក្លិប។ ម្យ៉ាងវិញទៀត Di Maria ហាក់លេងមិនដូចមុនឡើយ មិនដូចជំនាន់​ដែលកីឡាកររូបនេះ លេងនៅ Real Madrid ឡើយ។

ដូច្នេះហើយ Di Maria អាចនឹងផ្លាស់ចេញពី League1 របស់បារាំង ទៅកាន់ប្រទេសចិន នៅខែមករាខាងមុខនេះ ប្រសិនបើមិនមានក្លិបធំណាមួយនៅអឺរ៉ុបចាំត្រងយកកីឡាកររូបនេះទេនោះ។

មតិយោបល់