ព័ត៌មានកីឡា

Barcelona ត្រៀមចុះកុងត្រាថ្មី តម្លៃមហិមាជាមួយ Messi

ក្រុមយក្សអេស្ប៉ាញ Baecelona ពិតជាមិនចង់ឲ្យបាត់បង់ ខ្សែប្រយុទ្ធអាហ្សង់ទី Lionel Messi ឡើយ ដោយក្លិបកំពុងតែរៀបចំលុយយ៉ាសន្ធឹកសន្ធាប់ ក្នុងការបន្តកុងត្រាថ្មីជាមួយកីឡាកររូបនេះ។

បើតាមការចុះផ្សាយ របស់ Daily Star បានឲ្យដឹងថា Barcelona បានត្រៀមទឹកប្រាក់រហូតដល់ទៅ ៨០លានផោន ក្នុងការលួងលោមឲ្យតារា ដ៍ឆ្នើម Lionel Messi យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបអេស្ប៉ាញមួយ​នេះ។ ប្រភពដដែល បានឲ្យដឹងបន្ថែមទៀតថា មិនត្រឹមតែ Messi ទទួលបានទឹកប្រាក់ ៨០លានផោនពីក្រុម Barcelona ឡើយ ក្នុងនោះដែរ កីឡាករប្រកបសក្តានុពលមួយនេះ នឹងមានការកើនឡើងនូវ ប្រាក់ប្រចាំសប្តាហ៍ខ្ពស់ជាងមុន ដែលមានន័យថា Messi នឹងទទួលបាន ៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលជាតម្លៃពលកម្មខ្ពស់ជាងគេ នៅលីគអឺរ៉ុប។

យ៉ាងណាវិញ Messi មិនទាន់បានចុះកុង​ត្រាថ្មីជាស្ថាពរ ជាមួយក្រុម Barcelona នៅឡើយទេ ក៍ប៉ុន្តែ Messi ក៍មិនមានបំណងចង់ចាកចេញពី Barcelona ឡើយ ដែលនេះបង្ហាញឲ្យឃើញថា កីឡាករ​អាហ្សង់ទីនរូបនេះ ច្បាស់ណាស់នឹងបន្តកុងត្រាថ្មី​ ក្នុងពេលឆាប់ៗនេះជាមួយក្លិប។ ដូច្នេះហើយ ប្រសិនបើ Lionel Messi យល់ព្រមបន្តកុងត្រាថ្មី ជាមួយ Barcelona មែននោះ Messi នឹងក្លាយជាកីឡាករទី១ នៅលីគតំបន់អឺរ៉ុប ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត ។

មតិយោបល់