ព័ត៌មានកីឡា

ស្មើ ស្មើ ដល់ពេលឈ្នះលុតដល់ក Liverpool

ក្រុមហង្សក្រហម Liverpool បានស្គាល់រសជាតិឈ្នះហើយ នៅ Champion League រដូវកាលនេះ ដោយបំបាក់យ៉ាងចាស់ដៃ លើក្រុម Maribor ក្នុងលទ្ធផល ៧-០ ។

ហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អ ក្នុងការទៅលេង នៅឹកដីក្រុម Maribor ដោយទទួលបាន ៣ពិន្ទុយ៉ាងអស្ចារ្យត្រឡប់មកកាន់អង់គ្លេសវិញ។ ជាការពិតណាស់ ២ប្រកួតកន្លងមក Liverpool លេងមិន​សូវបានល្អឡើយ ដោយបានត្រឹមស្មើប៉ុណ្ណោះជាមួយក្រុម Sevilla និង Spartak Moscow ដោយឡែកការប្រកួតជាមួយក្រុម Maribor នេះគឺជាជ័យជម្នះដំបូងសម្រាប់ហង្សក្រហម Liverpool ។ ៧គ្រាប់របស់ Liverpool រកបានដោយ ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ២គ្រាប់ នៅនាទីទី ៤ និងនាទីទី៥៤ , Philippe Coutinho នៅនាទីទី ១៣ , Mohamed Salah ២គ្រាប់ នៅនាទីទី ១៩ និង, ៤០ , Alex Oxlade-Chamberlin នៅនាទីទី៨៦ និងកីឡាករ Trent Alexander-Arnold នៅនាទីទី ៩០ ។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool បានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន​ដោយមាន ៥ពិន្ទុ ស្មើក្រុម Spartak Moscow ខណ:ក្រុម​ Sevilla ឈរលេខ ៣មាន ៤ពិន្ទុក្នុងដៃ និង Maribor បាតតារាង មាន១ពិន្ទុ។

//www.youtube.com/watch?v=uK77CF9jc-s

មតិយោបល់