ព័ត៌មានកីឡា

គ្រូ U-19 កម្ពុជា ផ្តោតសំខាន់បញ្ហាផ្លូវចិត្តកីឡាករ

គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ លោក Inoue Kazunor នឹងត្រូវដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំប្រចាំទ្វីបអាស៊ី (AFC U-19 Championship 2018) វគ្គជម្រុះ ដែលកម្ពុជា ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ចាប់ពីស្អែកនេះ ដល់ថ្ងៃទី ២៨។

នៅមុនពេលបការប្រកួតមកដល់គ្រូសញ្ជាតិជប៉ុនរូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំឈ្មោះ Inoue Kazunor ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ។ អ្វីដែលខ្ញុំផ្តោតខ្លាំងទៅលើក្រុមរបស់ខ្ញុំ ទី១គឺបញ្ហាបច្ចេកទេស នឹងជារឿងសំខាន់មួយទៀតគឺ ខាងផ្លូវចិត្ត វាជាកម្លាំងចិត្តរបស់កីឡាករ ជាផ្នែកមួយដ៏សំខាន់សម្រាប់កីឡាករនៅពេលប្រកួតដូចគ្នា»។ សម្រាប់ជម្រើសជាតិ U-19 កម្ពុជា គឺស្ថិតនៅក្នុងពូល G រួមជាមួយ U-19 ចិន, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ មានការប្រកួតចំនួនពីរគូ រួមមាន​ U-19 មីយ៉ាន់ម៉ា ត្រូវតទល់ជាមួយ U-19 ហ្វីលីពីន វេលាម៉ោង ៣ៈ៣០ នាទីរសៀល ខណៈដែលម្ចាស់ផ្ទះកម្ពុជា ត្រូវស្វាគមន៍ U-19 ចិន នៅវេលាម៉ោង ៦ៈ៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិទាំងពីរគូ៕

មតិយោបល់