ព័ត៌មានកីឡា

Asensio អាចនឹងមក Man Utd បើ Real មិនផ្តល់លក្ខខ័ណ្ឌប្រសើរទេនោះ

ខ្សែបម្រើប្រយុទ្ធ Marco Arsensio ត្រូវបានទម្លាយឲ្យដឹងថា កីឡាករអេស្ប៉ាញរូបនេះ កំពុងតែត្រៀមធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ ប្រសិនបើ Real Madrid មិនផ្តល់លក្ខខ័ណ្ឌប្រសើរជាងពេលបច្ចុប្បន្នទេ​នោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយពីប្រទេសអេស្ប៉ាញ របស់ Diario Gol បានឲ្យដឹងថា Asensio នឹងធ្វើការពិភា​ក្សាពីអនាគត់របស់គេ ជាមួយក្រុម Real Madrid នៅចុង​រដូវកាលនេះ ដើម្បីនិយាយពីលក្ខខ័ណ្ឌមួយចំនួន។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Marco Asensio មានបំណងចង់ឲ្យ Real Madrid ក្រោមការដឹកនាំរបស់លោក Zidane ផ្តល់តំណែង ១១នាក់ដំបូងនៅ Real Madrid គ្រប់ការប្រកួតដូច​ទៅនឹងកីឡាករឆ្នើម Cristiano Ronaldo ដែលមានន័យថា រូបគេចង់ក្លាយជាកីឡាករដែល​ក្លិបអត់មិនបាន បើមិនដូច្នោះទេ Asensio នឹងចាកចេញទៅ Man Utd ។

គួរបញ្ជាក់ផងដែរថា កាលពីមុនរដូវកាលកន្លងមក ទាំងការប្រកួត UEFA Super Cup និង Spanish Super Cup គឺកីឡាករ អេស្ប៉ាញ រូបនេះ បានបង្ហាញខ្លួនយ៉ាងល្អ ដែលធ្វើឲ្យ Asensio ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំង ព្រមទាំងមាន ក្លិបធំៗ ដូចជា Man Utd, Man City, Liverpool និង Paris Saint Germain ជាដើមចង់បានកីឡាករវ័យក្មេងនេះ តែ Asensio មិនចាកចេញឡើយ។ យ៉ាងណាវិញ នៅពេលនេះ Asensio គឺជាកីឡាករ ដ៍សំខាន់មួយរូប​របស់ Real Madrid មែន តែកីឡាកររូបនេះ កម្រនឹងលេង ១១នាក់ដំបូងណាស់ ដរាបណាមាន Gareth Bale និង Cristiano Ronaldo ដែល Asensio ភាគច្រើនរង់ចាំ​ដូរចុងម៉ោង ប៉ុណ្ណោះ។

ដោយហេតុនេះហើយ ប្រសិនបើចុងរដូវកាលនេះ Real Madrid មិនព្រមផ្តល់តំ ណែងសំខាន់ នៅជម្រើស ១១នាក់ដំបូងគ្រប់ការប្រកួត​ទេនោះ ទាំង Champion League និង Laliga ទំនងជា Marco Asensio ចាកចេញមកកាន់ក្រុមបីសាចក្រហម Manchester United ជាក់ជាមិនខាន។

មតិយោបល់