Post News Media ព័ត៌មានកីឡា Marco Reus ជិ...

Marco Reus ជិតមកកាន់ Premier League ហើយ

ខ្សែប្រយុទ្ធអាឡឺម៉ង់ វ័យ២៨ឆ្នាំ Marco Reus កំពុងតែត្រៀមខ្លួនផ្លាស់មកកាន់ក្របខ័ណ្ឌ Premier League ហើយ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal និង​បីសាចក្រហម Manchester United ចាប់អារម្មណ៍ចង់​បានកីឡាកររូបនេះ។

បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុម Arsenal និង Man Utd បានដណ្តើមគ្នាចង់យក Marco Reus យ៉ាងខ្លាំង ដើម្បីមកពង្រឹងក្លិបរបស់ពួកគេ។ ជាក់ស្តែងណាស់ ក្រុមខ្លាំង អង់គ្លេសទាំង២ នេះ កំពុងតែរៀបចំធ្វើសង្រ្គាម ដើម្បីប្រជែងគ្នា ទិញយក កីឡាករអាឡឺម៉ង់រូបនេះ នៅរដូវកាលក្រោយនេះ ខណ:ខែមករាខាងមុខនេះ មិនទាន់អាចទៅរួចឡើយ សម្រាប់ការចង់បាន Reus ដោយសាររូបគេ ចង់ជួយ Dortmund ឈ្នះពាន Bundesliga សិន។

កីឡាករអាល្លឺម៉ង់រូបនេះ ហាក់ធ្លាក់ទម្រង់បន្តិចហើយ នៅ ២រដូវកាលកន្លងមកនេះ ក្រោយពីរងរបួសធ្ងន់ធ្ងររួចមក ក៍ប៉ុន្តែ ប៉ុន្មានរដូវកាលមុន Reus មានភាពល្បីល្បាញណាស់ ទាំងក្នុងលីគ​ និងក្រៅ​លីគ ដែលធ្វើឲ្យក្រុមធំៗ ជាច្រើនចង់បានកីឡាករអាឡឺម៉ង់រូបនេះ។ យ៉ាងណាក៍ដោយ ក្រុមកាំភ្លើងធំ Arsenal និង បីសាចក្រហម Manchester United នៅតែមានបំណង​ចង់បាន Marco Reus ដដែល ព្រោះថា Reus នៅតែលេងល្អ ខណ: Dortmund មិនសូវផ្តល់ឱកាសឲ្យ​ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតនោះ ការផ្លាស់មកកាន់ Premier League អាចនឹងធ្វើឲ្យ Reus មានភាពល្បីល្បាញជាង​មុន ដោយសារតែនៅអង់គ្លេស ជាលីគដែលមានប្រជាប្រិយ​ភាព និងសម្បូរទៅដោយកីឡាករល្បីៗ ប្រកួតប្រជែងគ្នា នៅ Premier League នេះ។