ព័ត៌មានអន្តរជាតិ

រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រទេសខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៃកងកម្លាំងនុយក្លេអ៊ែរ ដើម្បីសាកល្បងត្រៀមខ្លួនប្រយុទ្ធ ដែលរួមមានទាំងការបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

សមយុទ្ធនេះ ត្រូវបានចូលរួមពីក្រុមនាវិកនៃនាវាមុជទឹកនុយក្លេអ៊ែរ របស់ទាហានជើងទឹកភាគខាងជើងប្រទេស និងកងកម្លាំង Pacific Fleet ជាច្រើននាក់ ដែលជាយុទ្ធសាស្ត្រមិនត្រឹមតែមានការបាញ់មីស៊ីលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានយន្តហោះទម្លាក់គ្រាប់បែក រយ:ចម្ងាយឆ្ងាយរបស់កងកម្លាំងអាកាស អំឡុងពេលសមយុទ្ធនេះទៀតផង។

សូមជំមរាបថា នាវាចម្បាំងនុយក្លេអ៊ែររបស់កងកម្លាំងជើងទឹក Pacific Fleet បានបាញ់មីស៊ីផ្លោងចំនួនពីរគ្រាប់ចេញពីសមុទ្រ Okhotsk ឆ្ពោះទៅកាន់ទីតាំងជួរសាកល្បងតេស្ត Chizha ស្ថិតនៅភាគខាងជើងប្រទេស នៅអំទ្បុងពេលដែលកងទ័ពអាកាស បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀត ចេញពីសមុទ្រ Barents ទៅកាន់ជួរធ្វើតេស្ត Kura នៅតំបន់ Far East របស់រុស្ស៊ី៕

មតិយោបល់