ព័ត៌មានកីឡា

Man City ឈ្នះទាំងតានតឹង លើក្រុម Bristol City ក្នុងដីខ្លួនឯង

ក្រុម Manchester City ឆិតមានវាសនាដូចក្រុមបីសាចក្រហម Manchester United ដែលមិនអាចយកឈ្នះក្រុម Bristol City ក្នុងពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីអាចវាយបកយកឈ្នះវិញ នៅចុងម៉ោង។

ជាក់ស្តែងណាស់ បើទោះបីជាក្រុម Bristol City មិនមែនជាក្រុមមួយដែលខ្លាំង និងប្រកបអាជីពនៅលីគកំពូលអង់គ្លេសក៍ដោយ តែក្រុមកំពូលតារាង​ Premier League មេឃខៀវ Manchester City មិនងាយស្រួលក្នុងការយកឈ្នះក្រុម​នេះឡើយ។ ក្នុងនោះដែរ Man City បានយកឈ្នះយ៉ាងតានតឹងបំផុត ក្នុងលទ្ធផល ២-១ ដែលជាការវាយបកយកឈ្នះមកវិញ នៅចុងម៉ោងទៅហើយ​នោះ។ ក្នុងចុងតង់ទី១ ក្រុម Bristol City បាននាំមុខមុន តាមរយ:ការស៊ុតបាល់ ១១ម៉ែត្រ របស់កីឡាករ Bobby Reid នៅនាទីទី៤៤ ដែលធ្វើឲ្យ ក្រុមភ្ញៀវនាំមុខ​មុន១-០ នៅតង់ទី១។ យ៉ាងណាវិញនោះ នៅតង់ទី២ ក្រុម Manchester City ចាប់ផ្តើមលេងបានយ៉ាងល្អវិញ ដោយអាចរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី ៥៥ ស៊ុតដោយ Kevin de Bruyne និង១គ្រាប់នៅចុងម៉ោងនាទីទី ៩០ដោយខ្សែ​ប្រយុទ្ធអាហ្សង់ទីន Sergio Aguero ។

ថ្វីបើយកឈ្នះក្រុម Bristol City ២-១មែនតែក្រុម Manchester City មិនទាន់សុវត្ថិភាព ក្នុងការឡើងទៅកាន់​វគ្គផ្តាច់ព្រ័ត្រ Carabao Cup ឡើយ ដោយត្រូវបកទៅលេងនៅទឹកដីរបស់ក្រុម Bristol City វិញ ដែលជាការប្រកួតដ៍តានតឹងបំផុត ដើម្បីស្វែងរកអ្នកឡើងផ្តាច់​ព្រ័ត្រ ខណ:មួយគូទៀត រវាង Chelsea និង Arsenal ត្រូវប្រគួតជើងទី១យប់នេះ។

https://www.youtube.com/watch?v=PlaSyK8WGWw

មតិយោបល់