ព័ត៌មានកីឡា

Harry Kane បំបែកកំណត់ត្រា ២២ឆ្នាំរបស់ Alan Shearer

ខ្សែប្រយុទ្ធឆ្នើមអង់គ្លេសរបស់ក្រុម Tottenham Hotspur កីឡាករ Harry Kane បានបំបែកកំណត់ត្រា របស់អតីតកីឡាករដ៍ឆ្នើម Alan Shearer អស់រយ:ពេល ២២ឆ្នាំកន្លងមកនេះ ក្នុងការស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុង១ឆ្នាំ នៅក្របខ័ណ្ឌ Premier League ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Harry Kane ក្រោយពីស៊ុតបាន Hat trick ក្នុងជំនួបជាមួយក្រុម Southampton រួចមកកីឡាករ​អង់គ្លេសរូបនេះ បានបំបែកកំណត់ត្រារយ:​ពេល២២ឆ្នាំកន្លងមកនេះ របស់ខ្សែប្រយុទ្ធ Alan Shearer ក្នុងការស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុង១ឆ្នាំ​នៅ Premier League ។ Harry Kane ស៊ុតបាន ៣៩ គ្រាប់ហើយ​ខណ: Alan Shearer កាលពីឆ្នាំ ១៩៩៥ ស៊ុតឲ្យក្រុម Blackburn Rover បានត្រឹម ៣៦គ្រាប់ប៉ុណ្ណោះ ដែលកាលណោះ Alan Shearer បានបំបែកកំណត់ត្រា អ្នកស៊ុតច្រើនជាងគេ និងកាន់កាប់កំណត់ត្រានេះ អស់រយ:ពេល ២២ឆ្នាំទម្រាំ Harry Kane អាចបំបែកបាននៅឆ្នាំ ២០១៧នេះ។

យ៉ាងណាវិញ មិនត្រឹមតែបំបែកកំណត់ត្រា របស់​ Alan Shearer នៅ Premier League ឡើយ ខ្សែប្រយុទ្ធអង់​គ្លេស Harry Kane បានក្លាយជាកីឡាករដែលស៊ុតច្រើន​ជាងគេនៅអឺរ៉ុប ឆ្នាំ ២០១៧នេះ ដោយសរុបទាំងក្លិបអា​ជីព និងជម្រើសជាតិ បានចំនួន ៥៦គ្រាប់ នាំមុខខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi របស់ក្រុម Barcelona ដែលស៊ុតបាន ៥៤គ្រាប់ និង Cristiano Ronaldo របស់ Real Madrid ស៊ុតបាន ៥៣គ្រាប់។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ កីឡាករដែលស៊ុតបានច្រើនជាងគេនៅ Premier League ក្នុង១ឆ្នាំ៖
១. Harry Kane ៣៩គ្រាប់ Tottenham ២០១៧
២. Alan Shearer ៣៦គ្រាប់ Blackburn Rover ១៩៩៥
៣. Robin van Persie ៣៥គ្រាប់ Arsenal ២០១១
៤. Thierry Henry ៣៤គ្រាប់ Arsenal ២០០៤
៥.Ruud van Nistelrooy ៣០គ្រាប់ Manchester United ២០០៣
៥. Les Ferdinand ៣០គ្រាប់ QPR/Newcastle ១៩៩៥
៥. Alan Shearer ៣០គ្រាប់ Blackburn Rover ១៩៩៤

មតិយោបល់