ព័ត៌មានកីឡា

លោក Fabio Cannavaro នឹងវិលមកដឹកនាំ Guangzhou Evergrande វិញ

យោងតាមរបាយការណ៍របស់ Goal China បានឱ្យដឹងថាលោក Fabio Cannavaro នឹងត្រូវវិលត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកក្លិប Guangzhou Evergrande វិញក្នុងពេលឆាប់ៗនេះ។

បុរសសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេរំពឹងថានឹងត្រលប់មកពហុកីឡាដ្ឋាន Tianhe វិញ បន្ទាប់ពីចាកចេញពីក្រុមខ្លានៅភាគខាងត្បូងប្រទេសចិន កាលពីខែមិថុនា ឆ្នាំ ២០១៥ ។ លោក Cannavaro បានមកជំនួសលោក Marcello Lippi នៅ Evergrande កាលពីពីរឆ្នាំមុន តែត្រូវបានបណ្តេញចេញដោយបាត់បង់ម្ចាស់ជើងឯកក្របខ័ណ្ឌ Chinese Super League ។

គ្រូបង្វឹកវ័យ ៤៤ ឆ្នាំរូបនេះ បានស្តារនូវកេរ្តិ៍ឈ្មោះរបស់គាត់ឡើងវិញ នៅក្នុងប្រទេសចិនកាលពីឆ្នាំមុនជាមួយនឹងក្លិប Tianjin Quanjian ដោយបានជួយឱ្យក្លិបនេះទទួលបានការលើកពាន CSL នៅលើកដំបូង និងបច្ចុប្បន្នកំពុងស្ថិតនៅលំដាប់កំពូលទាំងបួននៃក្របខ័ណ្ឌមួយនេះ។

ការតែងតាំងលោក Cannavaro ជាលើកទី ២ ក្នុងនាមជាគ្រូបង្វឹកក្លិប Evergrande នេះធ្វើឲ្យក្លិបច្រានចោលផែនការចុះហត្ថលេខាជាមួយ Carlo Ancelotti ដែលនឹងរំពឹងថាជាអ្នកស្នងតំណែងរបស់លោក Luiz Felipe Scolari ហើយនឹងចុះកិច្ចសន្យានៅពេលបញ្ចប់នៃរដូវកាលនេះ៕

មតិយោបល់