ព័ត៌មានកីឡា

ប្រុសស្អាត Charyl Chappuis ស្តាយដែលមិនបានលេងទល់និងចាន់ វឌ្ឍនាកា

ប្រុសស្អាតប្រចាំក្រុម Muangthong United គីកីឡាករ Charyl Chappuis បានបញ្ចេញនៅអារម្មណ៍សោកស្តាយដែលមិនបានលេងតទល់ជាមួយតារាបាល់ទាត់ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលប្រជាជនថៃស្គាល់ថាជា Messi ខ្មែរ នៅក្នុងការប្រកួតរវាង Muangthong United និង Cambodia All Stars។

ខ្សែបម្រើកូនកាត់ស្វីសថៃរូបនេះ បានរៀបរាប់នៅក្នុងសន្និសិទសារព័ត៌មានថា ៖ «ខ្ញុំស្គាល់ពីក្រុមកម្ពុជា ហើយខ្ញុំធ្លាប់លេងជាមួយកីឡាករមួយចំនួនកាលពីស៊ីហ្គេម ហើយកីឡាករដែលខ្ញុំសសើរគឺ វឌ្ឍនាកា ជាកីឡាករមានបច្ចេកទេសអស្ចារ្យ ដែលធ្វើឲ្យរូបគេចាប់អារម្មណ៍ខ្លាំងអ្វីខ្ញុំបានឃើញតាមវីដេអូ ខ្ញុំមិនធ្លាប់បានលេងប៉ះគេទេ ខ្ញុំឃើញថា គេពិតជាមានជំនាញបច្ចេកទេសដ៏អស្ចារ្យមែនទែន ខ្ញុំឮថា ប្រជាជនកម្ពុជា ហៅគេថា Messi ដូចនៅប្រទេសថៃក៏មានកម្ពុជាដែរ ឥឡូវគេទៅលេងនៅជប៉ុន ខ្ញុំពិតជាស្ដាយមែនទែនដែលមិនបានជួបគេសម្រាប់ការប្រកួតនេះ» ។ សូមបន្ថែមថា Cambodia All Stars សំដៅទៅលើកីឡាករដែលកំពុងប្រកបអាជីបនៅលីគកំពូលកម្ពុជា ខណ:ដែល វឌ្ឍនាកា លេងនៅលីគនៃប្រទេសជប៉ុន ដូច្នេះមិនមានវត្តមានរបស់អតីតខ្សែប្រយុទ្ធ បឹងកេត រូបនេះទេ។

សូមរំលឹកថា ជំនួបមិត្តភាពអន្តរជាតិរវាង Cambodia All Stars និង Muangthong United ធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦និង៣០ នាទីល្ងាច ខណ:ថវិការដែលបានពីការប្រកួតនេះនឹងយកទៅអភិវឌ្ឍនបាល់ទាត់កម្ពុជាទួទាំង២៤រាជធានីខេត្តក្រុង ៕

មតិយោបល់