កីឡាករអាសុីរបស់កូរ៉េខាងត្បូង Heung-Min Son រកបានមួយគ្រាប់ឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះ Crystal Palace ដោយលទ្ធផល ១ទល់០ នឹងទទួលបាន ៣ពិន្ទុ បន្ថែមបន្តឈរដំណែងកំពូលតារាងទាំង៤។
ជាក់ស្តែងកីឡាករវ័យ ២៥ឆ្នាំរូបនេះ តែងរកគ្រាប់បាល់បានជារឿយៗ ក្រុមមាន់ខ្នាយមាស។ នៅក្នុងការប្រកួតនេះក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក រហូតឈានដល់នាទី ៦៤ ទើបកីឡាករ Heung-Min Son ទាត់មួយជើងឆ្វេងបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានសម្រេច ។ ក្រុមម្ចាស់ផ្ទះមិនទាន់ស្ងប់ចិត្តទេក៏បន្តដាក់សម្ពាធថែមទៀត ប៉ុន្តែមិនអាចរកគ្រាប់បាល់បន្ថែមបាន ធ្វើឲ្យលទ្ធផល ១ទល់០ នេះរក្សារហូចប់ការប្រកួត។
គិតត្រឹម ១១ប្រកួត Spur កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមាន ២៣ពិន្ទុ ស្មើគ្នាជាមួយនឹង Manchester United ដែលនៅលេខ២ នឹងតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន ៨ពិន្ទុ៕
https://www.youtube.com/watch?v=GamX7JtfJ0I
មតិយោបល់