ព័ត៌មានកីឡា

ជប៉ុន លុតហុងដូរ៉ាស់ ចាស់ដៃ​ ក្នុងជំនួបបើកឆាក World Cup U-17

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំរបស់ជប៉ុន ធ្វើបានយ៉ាងល្អ ដោយបានបំបាក់ក្រុមមកពីតំបន់ CONCACEF ហុងដូរ៉ាស់ ក្នុងលទ្ធផល ៦-១ នាការប្រកួតបើកឆាក World Cup U-17 ពូល​ E ។

នេះគឺជាការបង្ហាញខ្លួន យ៉ាងល្អឥតខ្ចោះ របស់យុវជន​អាយុក្រោម ១៧ឆ្នាំរបស់ប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ ជាក់ស្តែងណាស់ ជប៉ុនបានលុត​មិន​សំចៃដៃទៅលើក្រុម ហុងដូរ៉ាស់ អាយុក្រោម ១៧ឆ្នាំយ៉ាងស្ពឹកមុខ ៦-១ ។ ក្នុងនោះដែរ កីឡាករវ័យក្មេងដ៍ឆ្នើម Keito Nakamura ស៊ុត Hat trick នៅក្នុងការប្រកួតនេះ ដោយរកបាននៅនាទីទី ២២, ៣០ និង ៤៣។​ ចំណែក ៣គ្រាប់ផ្សេងទៀត រកបានដោយ​កីឡាករ Takefusa Kubo នៅនាទីទី ៤៥, Taisei Miyashiro នៅនាទីទី ៥១ និងកីឡាករ Tochi Suzuki នៅនាទីទី ៩០ចុងម៉ោង ចំណែកក្រុមហុងដូរ៉ាស់ រកបានត្រឹម ១គ្រាប់សងវិញប៉ុណ្ណោះ ដោយការទាត់របស់​កីឡាករ Patrick Palacios នៅនាទីទី ៣៦​។

ដូច្នេះហើយ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់ជប៉ុន ទទួលបាន ៣ពិន្ទុយ៉ាងងាយស្រួល ដោយឈរលេខ ២ក្នុងពូល ព្រោះថាយុវជនអាយុក្រោម ១៧ឆ្នាំរបស់បារាំង ក៍ធ្វើបានល្អដូចគ្នា ដោយលុតក្រុម ញូកាលេដូនៀ ក្នុងលទ្ធផល ៧-១ ឈរលេខ១ក្នុងពូល ។ ក៍ប៉ុន្តែ​ សម្រាប់ជប៉ុន ប្រហែលជាមិនពិបាកក្នុងការឡើងទៅវគ្គបន្ត​ឡើយ ព្រោះថាឧបសគ្គដ៍ធំរបស់ជប៉ុន មានតែបារាំងមួយ​ប៉ុណ្ណោះ។

មតិយោបល់