ប្រិយមិត្តដែលកំពុងប្រើប្រាស់ iPhone ដើរដោយប្រព័ន្ធ iOS 11.1 ប្រហែលជាមានការរំខានដោយកំហុសឆ្គងតូចមួយកើតឡើងនៅពេលខ្លួនវាយបញ្ចូលតួអក្សរ ‘I’ តែបែរជាលោតចេញតួអក្សរ ‘A’ ជាប់សញ្ញា ‘?’ ហើយ! កំហុសឆ្គងនេះ យើងមិនដឹងពេលណាក្រុមហ៊ុន Apple លុបបំបាត់ចោលនោះទេ។ ដូច្នេះ ខណៈយើងកំពុងរង់ចាំ ប្រិយមិត្តអាចប្រើវិធីដាក់តួអក្សរជំនួសដែល Post Tech លើកយកមកបង្ហាញជូននៅខាងក្រោមដើម្បីកែតម្រូវបាន៖

1- ចូលទៅកាន់កម្មវិធី Settings នៅលើ Home Screen
2- ចុចចូលទៅកាន់ General -> Keyboard -> Text Replacement
3- ចុចលើប៊ូតុង Add នៅរបារខាងលើ
4- វាយបញ្ចូលតួអក្សរ ‘I’ (ក្នុងទម្រង់ជាពុម្ពអក្សរធំ) ក្នុងក្រឡោម Phrase
5- វាយបញ្ចូលតួអក្សរ ‘i’ (ក្នុងទម្រង់ជាពុម្ពអក្សរតូច) ក្នុងក្រឡោម Shortcut
6- ចុច Save ជាការស្រេច។

បញ្ជាក់ៈ ប្រសិនបើវិធីនេះ នៅតែមិនអាចដោះស្រាយបាន សូមប្រិយមិត្តសាកល្បងបិទ ឬដកក្តារចុច Emoji ថ្មីចោល ខណៈវាអាចជាមូលហេតុនៃបញ្ហាខាងលើ៕
មតិយោបល់