ព័ត៌មានកីឡា

មុនជួបគ្នាល្ងាចនេះ មកមើលការប្រកួតចុងក្រោយរវាង កម្ពុជា នឹង មីយ៉ាន់ម៉ា(វីដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវទទួលស្វាគមន៍ ជម្រើសជាតិមីយ៉ាន់ម៉ា នាវេលាម៉ោង ០៦:៣០ នាទីល្ងចនេះ នៅលើវាលស្មៅសុប្បនិមិត្មនៃពហុកីឡដ្ឋានជាតិ ក្នុងជំនួបការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ខណៈដែលជំនួបចុងក្រោយ គោព្រៃ ចាញ់ ៣ទល់១ កាលពីឆ្នាំ២០១៦។

ការប្រកួតចុងក្រោយ កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដែលក្រុម គោព្រៃ បានបរាជ័យក្រោមថ្វីជើង មីយ៉ាន់ម៉ា ៣ទល់១ ក្នុងពានរង្វាន់ AFF Suzuki Cup 2016 ដែលធ្វើឡើងនៅទឹកដីនៃប្រទេសមីយ៉ាន់ម៉ា ខណៈដែលកាលនោះ ដឹកនាំដោយលោកគ្រូ Lee Tae Hoon។ រង់ចាំមើលថា នៅក្នុងជំនួបមិត្តភាពអន្តរជាតិល្ងាចនេះ កម្ពុជា អាចសងសឹកបានដែរទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្វីសញ្ជាតិខ្មែរ ប្រាក់​ សុវណ្ណារ៉ា ។

សូមបញ្ជាក់ថា ជំនួបនេះធ្វើឡើងសម្រាប់ត្រៀម ប្រកួតនៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ ដោយ គោព្រៃកម្ពុជា នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ខណ:ដែល មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ឥណ្ឌា ថ្ងៃដដែល ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕

មតិយោបល់