ថ្វីបើខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi បរាជ័យមិនបានឈ្នះ ពាន Balon D’Or នៅឆ្នាំនេះក្តី តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកីឡាករវ័យ៣០ឆ្នាំអាហ្សង់ទីនរូបនេះ កំពុងតែបំបែកកំណត់ត្រា ជាកីឡាករដែលមានតម្លៃពលកម្ម ខ្ពស់បំផុតក្នុងពិភពលោក។
ជាក់ស្តែងណាស់ បើតាមរបាយការណ៍ ដែលទទួលបានពី ESPN reports បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះ Balon D’Or ៥លើករូបនេះ បានចុះកុងត្រាថ្មី ជាមួយក្រុម Barcelona ខណៈកុងត្រាថ្មីនេះ បានធ្វើឲ្យ Lionel Messi ទទួលបានប្រាក់ឈ្នួលរហូតដល់ទៅ ៧០លានអឺរ៉ូក្នុងមួយឆ្នាំ។ តាមរយៈទឹកប្រាក់យ៉ាងសម្បើមនេះ បង្ហាញឲ្យឃើញថា Messi ទទួលបានទឹកប្រចាំសប្តាហ៍រហូតដល់ទៅ ១,៣៥លានអឺរ៉ូ ដែលគិតក្នុង១ថ្ងៃទទួលបាន ៩៥៨០០អឺរ៉ូ និង១ម៉ោង ៣៩៩៥អឺរ៉ូ។
បើយើងក្រឡេកមើលទៅលើតម្លៃពលកម្មខ្ពស់ មិនធ្លាប់មាននេះ យើងឃើញថា ត្រឹមតែទឹកប្រាក់នៃពលកម្ម១ថ្ងៃប៉ុណ្ណោះ វាមានតម្លៃថ្លៃជាងកីឡាករល្បីៗមួយចំនួន ដែលតម្លៃពលកម្មមួយសប្តាហ៍ ទាបជាង ១០ម៉ឺនអឺរ៉ូផង។ ម្យ៉ាងវិញទៀត តម្លៃពលកម្ម១ថ្ងៃរបស់ Messi នេះដែរ សឹងតែប្រហែលតម្លៃពលកម្មមួយសប្តាហ៍របស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលទទួលបានត្រឹមជាង ១០លានអឺរ៉ូប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត តម្លៃពលកម្មនេះ ក៍ខ្ពស់ជាងអតីតមិត្តរួមក្រុម Neymar ដែលបានផ្លាស់ទៅកាន់ Paris Saint Germain ផងដែរ ខណៈ តម្លៃពលកម្មរបស់ Ronaldo កាន់តែមានគម្លាតឆ្ងាយពី Lionel Messi ។
ដូច្នេះហើយ Lionel Messi បានបំបែកកំណត់ត្រា ជាកីឡាករដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ នាពេលបច្ចុប្បន្ននេះ។
មតិយោបល់