ព័ត៌មានកីឡា

World Cup នៅរុស្ស៊ីកាន់តែតានតឹង ស្របពេលដែលមានការស្នើសុំឲ្យក្លិបយក្សអឺរ៉ុប​ទាំង៤ ដកខ្លួនចេញ

ព្រឹត្តិការណ៍នយោបាយ​​ នៅប្រទេសរុស្ស៊ី ហាក់មិនស្ងប់ស្ងាត់ឡើយ​ ស្របពេល​ដែលបញ្ហានេះ កំពុងតែគំរាមកំហែងយ៉ាងខ្លាំង ដល់ការប្រយុទ្ធ World Cup នារដូវក្តៅនេះ ដែលខិតជិតមកដល់ទៅហើយនោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា អតីតជំនួយ​ការក្លិបបាល់ទាត់ Chelsea បានស្នើសុំឲ្យក្លិបយក្សទាំង៤នៅអឺរ៉ុបដកខ្លួនចេញ ពី ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំនេះ ក្រោយពីមានហេតុការណ៍ធ្វើឃាដ​ ទៅលើអតីត ប៉ូលីសចារកម្មរបស់អង់គ្លេស នៅប្រទេសរុស្ស៊ី។ ក្នុងនោះដែរ ក្លិបធំៗអឺរ៉ុបដែលត្រូវបានស្នើឲ្យដកខ្លួនចេញពី ព្រឹត្តិការណ៍ World Cup នេះដែរ មានក្រុមជម្រើសជាតិអង់គ្លេស, ក្រុមជម្រើសជាតិបារាំង, ក្រុមជម្រើសជាតិអាឡឺម៉ង់ និងក្រុមជម្រើសជាតិអេស្ប៉ាញ។ ថ្វីបើមិនទាន់មានភាព​ច្បាស់លាស់ នៃការដកខ្លួនចេញក៍ដោយ ក៍ប៉ុន្តែ សម្រាប់អង់គ្លេសវិញ បានធ្វើពហីការ របស់មន្ត្រីរាជការ មានទាំងខ្សែរាជវង្ស និងមន្ត្រីធំៗ មិនចូលរួមទស្សនាការប្រកួត World Cup នៅរុស្ស៊ីឡើយ។

យ៉ាងណាវិញ ប្រសិនបើ អង់គ្លេស, បារាំង, អាឡឺម៉ង់ និងអេស្ប៉ាញ ពិតជាចាកចេញពីព្រឹត្តិការណ៍ World Cup មែននោះ នោះ World Cup នៅរុស្ស៊ីឆ្នាំនេះ ច្បាស់ជាមិនល្អមើលឡើយ ហើយនឹងក្លាយទៅជាការប្រកួតសាមញ្ញមួយ ដែល​មិនទទួលបានការចាប់អារម្មណ៍ដូចព្រឹត្តិការណ៍ World Cup មុនៗឡើយ។

មតិយោបល់