ព័ត៌មានកីឡា

Lukaku ស៊ុតតាមស្មើម៉ិកស៊ីកូវិញ

ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ធ្វើបានយ៉ាងល្អ ឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ក្នុងការតាមស្មើក្រុមភ្ញៀវ ម៉ិកស៊ីកូ វិញ ក្នុងលទ្ធផល ៣-៣ ។

នេះគឺជាការប្រកួត មិនសូវល្អឡើយ សម្រាប់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ក្នុងការទទួលក្រុមជើង​ខ្លាំងមកពីតំបន់អាមេរិកខាងជើង ម៉ិកស៊ីកូ ដោយលេងបានត្រឹម ៣-៣ ប៉ុណ្ណោះ។ ក្នុងនោះដែរខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ធ្វើបានយ៉ាងល្អ ដោយអាចស៊ុតបាន ២គ្រាប់ក្នុងការប្រកួត​ដ៍សំខាន់មួយនេះ។ ជាក់ស្តែងណាស់ ក្រុមប៊ែលហ្ស៊ិក បាននាំមុខម៉ិកស៊ីកូមុន តាមរយៈការស៊ុតរបស់កីឡាករឆ្នើម Eden Hazard នៅនាទីទី១៧ ក៍ប៉ុន្តែត្រូវបានក្រុមម៉ិកស៊ីកូ តាមបានស្មើមកវិញ តាមរយៈការស៊ុតបាល់ ១១ម៉ែត្ររបស់​កីឡាករ Andres Guardado នៅនាទីទី៣៩។

ឈានចូលដល់តង់ទី២ ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ស៊ុត១គ្រាប់ឲ្យក្រុម ប៊ែលហ្ស៊ិក ធ្វើការនាំមុខសារជាថ្មីម្តងទៀត នៅនាទីទី៥៥ ភ្លាមៗ ១នាទីទីបន្ទាប់ ពោលនៅនាទីទី៥៦ កីឡាករ Hirving Lozano រកបានគ្រាប់បាល់តាមស្មើឲ្យម៉ិកស៊ីកូ វិញ។ បន្ថែមលើនេះ នៅនាទីទី៦០ កីឡាករ Hirving Lozano ដដែលបានរកគ្រាប់បាល់១គ្រាប់ទៀត ឲ្យម៉ិកស៊ីកូ នាំមុខ​ម្តងវិញម្តង។ យ៉ាងណាក៍ដោយ នៅនាទីទី ៧០ ខ្សែប្រយុទ្ធ Romelu Lukaku ស៊ុតគ្រាប់ទី២ ក្នុងការប្រកួតនេះ ដោយអាចធ្វើឲ្យ ក្រុមប៊ែលហ្ស៊ិក តាមស្មើមកវិញ ក្នុងលទ្ធផល ៣-៣ ។

ដូច្នេះហើយ ក្រុមប៊ែលហ្ស៊ិកបើកទ្វារទទួលក្រុម ម៉ិកស៊ីកូ បានត្រឹមស្មើគ្នា ប៉ុណ្ណោះ ខណៈ Romelu Lukaku និង Harving Lozano រកបានម្នាក់២គ្រាប់ក្នុងការប្រកួតនេះ។

https://www.youtube.com/watch?v=v8DzbrQxXS8

មតិយោបល់