ព័ត៌មានជាតិ

ព្រះសង្ឃ៨៥អង្គ ពុលអាហារខត្រី នៅក្រចេះ!..

ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការស្រុកសំបូរ បានប្រាប់ Post News ថា មានករណីព្រះសង្ឃ៨៥អង្គ បានពុលសម្លខត្រី ដែលប្រជាពលរដ្ឋទិញត្រីយកមកធ្វើម្ហូបដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ ហើយក៏មានអាការក្អួតចង្អោរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងវត្តសសរ១០០ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីដឹកបញ្ជូនព្រះសង្ឃដែលពុលខត្រី ទៅសង្គ្រោះនៅមណ្ឌលសុខភាព។

លោកអធិការស្រុកសំបូរ បានបញ្ជាក់ថា អាការព្រះសង្ឃដែលធ្ងន់មានចំនួន៣៥អង្គ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ខណ:នេះ ព្រះសង្ឃទាំងអស់មានអាការធូរស្រាលអស់ហើយ បានវិលត្រឡប់ទៅវិញហើយ៕

មតិយោបល់