ព័ត៌មានកីឡា

Di Maria ​អាច​នឹង​សោកស្ដាយ​បំផុត ​ព្រោះ​ហេតុផល​មួយ​នេះ

Angel di Maria ​អាច​នឹង​មាន​ការ​សោកស្ដាយ​ខ្លាំង​បំផុត​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ដោយសារ​តែ​រូបគេ​បាន​បង្ហាញ​កាយវិការ​ឱ្យ​អ្នក​គាំទ្រ Barcelona ​ស្ងាត់​មាត់ ​នៅ​ពេល​ដែល Cavani រក​គ្រាប់​បាល់​បាន តែ​ចុង​ក្រោយ​បែរ​ជា​ក្រុម​ខ្លួន​ធ្លាក់​ចេញ​ទៅ​វិញ។

ក្នុង​បាល់ទាត់​អ្វី​ក៏​អាច​កើត​មាន​ឡើង​មែន ​ដោយ​ក្រុម FC Barcelona ​អាច​​វាយ​បក​យក​ឈ្នះ​ក្រុម PSG ​៦-១ ​ជើង​ទី​២​នេះ ​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន​យ៉ាង​អស្ចារ្យ ​ដោយ​គិត​ទាំង​ពីរ​ជើង ៦-៥។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្រុម Barcelona ​ដែល​បាន​បង្កើត​ឡើង​ក្នុង UEFA Champions League ​ដោយ​តាំង​ពី​ដើម​មក​មិន​ដែល​មាន​ក្រុម​ណា​អាច​ធ្វើ​បាន​ដូច្នេះ​នោះ​ទេ។ ដោយ​ចាញ់​ជើង​ទី​១ ៤-០ ​ទៅ​ហើយ ​បែរ​ជា​អាច​វាយ​បក​យក​ឈ្នះ​នៅ​ជើង​ទី​២​នេះ​បាន​ទៅ​វិញ ​ក្នុង​លទ្ធផល​៦-១ ​ទៅ​វិញ​នោះ។

​អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ PSG ​ឈឺ​ចាប់​នោះ ដោយ​ក្នុង​ប្រកួត​យប់មិញ​នេះ នៅ​ពេល Cavani ​រក​បាន​១​គ្រាប់​កីឡាករ​ទាំង​អស់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ស្រប​ពេល​ដែល Di Maria ​វិញ ​បាន​បង្ហាញ​កាយវិការ​ឌឺ​ដង​ដាក់​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ទៀត។ ដោយការ​វិការ​នោះ​អាច​បញ្ជាក់​បាន​ថា​រូបគេ​ចង់​ឱ្យ​អ្នក​គាំទ្រ Barca ​ទាំង​អស់​ស្ងាត់​មាត់ ព្រោះ​ក្រុម​របស់​ខ្លួន​អាច​នឹង​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ហើយ។

តែ​ចុង​ក្រោយ អ្វី​ៗ​គឺ​ក្រឡាប់​ចាក់​អស់​ហើយ PSG ​ដែល​មាន​សង្ឃឹម​ដល់​ទៅ​៩៩​%​ទៅ​ហើយ​នោះ ​បែរ​ជា​បាត់បង់​ឱកាស​ទៅ​វិញ ដោយសារ​តែ​ប្រហែស​ចុង​ម៉ោង​ឱ្យ Barcelona ​ស៊ុត​បាន​៦​គ្រាប់៕

មតិយោបល់