អតីតខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុមតោខៀវ Chelsea កីឡាករ Didier Drogba បានប្រកាសចូលនិវត្តន៍ ហើយ ក្រោយចប់រដូវកាលនេះ។
នេះគឺជាពេលវេលាមួយ ដែលពិភពបាល់ទាត់ត្រូវបាត់បង់កីឡាករឆ្នើមៗ ជាច្រើនក្រោយពីពួកគេប្រកាសចូលនិវត្តន៍ ក្រោយចប់រដូវកាលនេះ។ ក្នុងនោះដែរ ក្រៅពី Xavi , Andrea Pirlo និង Arjen Rubben ដែលប្រកាសចូលនិវត្តន៍នោះ ខណៈពេលនេះ អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម តោខៀវ Chelsea កីឡាករ Didier Drogba បានប្រកាសចូលនិវត្តន៍ម្នាក់ទៀតហើយ។ Drogba នៅឆ្នាំនេះ មានវ័យ ៣៩ឆ្នាំហើយ ដោយរូបគេកំពុងតែលេងឲ្យក្រុម Phoenix Rising នៅសហរដ្ឋអាមរិក។ យ៉ាងណាវិញ នៅឆ្នាំក្រោយនេះ ពោលនៅក្រោយចប់លីគកំពូលរបស់សហរដ្ឋអាមេរិក Drogba នឹងចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយ ដោយសារតែកីឡាកររូបនេះ មានអាយុដល់ទៅ ៤០ឆ្នាំទៅហើយនោះ។
សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធកូឌីវ័រ រូបនេះ ធ្លាប់ជាអតីតវីរបុរសរបស់ក្រុមតោខៀវ Chelsea កាលពីអតីតកាល ដោយរូបគេ ក្រៅពីជួយក្រុម Chelsea ឲ្យឈ្នះ Premier League នោះ Drogba បានជួយឲ្យ Chelsea ឈ្នះ Champion League លើកដំបូងរបស់ក្លិប កាលពីឆ្នាំ ២០១២ ដែលកើតចេញពីការតែតតាមស្មើ ចុងម៉ោងរបស់កីឡាកររូបនេះ។ យ៉ាងណាវិញនោះ អតីតកីឡាករដ៍ឆ្នើមរូបនេះ នឹងមិនបន្តលងក្នុងទីលានទៀតឡើយ នៅឆ្នាំក្រោយ ព្រោះថា Drogba បានសម្រេចចិត្ត ចូលនិវត្តន៍ហើយ ខណៈរូបគេ នឹងត្រឡប់ទៅកាន់ស្រុកកំណើតវិញ រួមទាំងរង់ចាំការកោះហៅរបស់ក្រុមតោខៀវ Chelsea ក្នុងការលេងក្នុងនាមជាកីឡាករ Legend របស់ក្លិបនា ពេលខាងមុខនេះផងដែរ។


មតិយោបល់