ព័ត៌មានកីឡា

កែវ សុខផេង រកបាន ១គ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ វិសាខា (វីដេអូ)

នៅក្នុងការប្រកួតសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានទទួលបរាជ័យ ក្នុងដីខ្លួនឯងក្រោមថ្វីជើង វិសាខា ដោយលទ្ធផល ០ទល់៤ លើកីឡដ្ឋាន EDC កាលពីម្សិលមិញ ខណៈដែល កែវ សុខផេង រកបាន ១គ្រាប់ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លិបថ្មី។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយ ការទាត់បាល់បញ្ចូលទីខ្លួនឯង ២គ្រាប់ ពីសំណាក់កីឡាករ មូល ដារ៉ាវ័ន្ត នឹង វី ភារុន ស្របពេលដែលខ្សែប្រយុទ្ធចំណូលថ្មីដែលបានត្រលប់មកពីប្រទេសម៉ាឡេសុី កែវ សុខផេង រកបាន ១គ្រាប់ នឹងកីឡាករកូរ៉េខាងជើង CHEO MYONG HO រកបាន ១គ្រាប់ដែរ ជួយឲ្យ វិសាខា ទទួលបាន ៣ពិន្ទុ បន្ថែមទៀត។

ដូច្នេះហើយ ក្រុមអគ្គិសនីកម្ពុជា នៅតែរក្សាដំណែងលើក្រុមបាតតារាង វេស្ទើនភ្នំពេញ ដដែល ចំណែក វិសាខា នៅបន្តឈរលេខ៣ តាមពីក្រោយ ណាហ្គាវើល នឹង បឹងកេត ដដែលដូចគ្នា៕

https://www.youtube.com/watch?v=yxwRxSWGjd4

មតិយោបល់