ព័ត៌មានកីឡា

Chelsea នឹងលក់ Willian ទៅឱ្យក្លិបចិន ដើម្បីយកលុយទិញខ្សែប្រយុទ្ធ PSG

យោងតាមរបាយការណ៍ពី 10Sport បានឱ្យដឹងថាក្លិប Chelsea គ្រោងនឹងលក់ Willian ទៅឱ្យក្លិបនៅក្នុងក្របខ័ណ្ឌ Chinese Super League របស់ប្រទេសចិន ដើម្បីផ្តល់មូលនិធិនៃការផ្ទេរមកទិញកីឡាករមួយរូប។

ក្រុមតោខៀវត្រូវបានគេរាយការណ៍ថាបានត្រៀមលក្ខណ:ដើម្បីចុះហត្ថលេខាលើកីឡាករ Lucas Moura ហើយនឹងលក់ Willian ដើម្បីបាននូវថវិកាបន្ថែម។ កីឡារបស់ Paris Saint-Germain បាននិយាយថាក្លិប Chelsea រំពឹងថានឹងទទួលបានប្រាក់កម្រៃខ្ពស់ជាងមុនសម្រាប់អតីតខ្សែបម្រើក្រុម Shakhtar Donetsk ដែលពួកគេអាចយកមកចំណាយលើខ្សែប្រយុទ្ធ Lucas ដែលត្រូវបានគេរាយការណ៍ថាអាចនឹងត្រូវចុះហត្ថលេខាក្នុងតម្លៃប្រហែល ៣០ លានអឺរ៉ូ។

លីគលំដាប់កំពូលរបស់ចិន បានក្លាយទៅជាទិសដៅសម្រាប់កីឡាករអង់គ្លេសជាច្រើននាក់នៅក្របខ័ណ្ឌ Premier League ។ កាលពីខែមករា កីឡាករ John Mikel Obi និង Oscar បានចូលរួមជាមួយ Tianjin TEDA និ ងShanghai SIPG ដែលសុទ្ធតែមកពី Stamford Bridge របស់តោខៀវ៕

Willian Lucas

មតិយោបល់