ព័ត៌មានសុខភាព

៤ករណី ធ្វើឲ្យមនុស្សស្រីកើតជំងឺមហារីកដោយមិនដឹងខ្លួន

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាៗក៏មានការព្រួបារម្ភដែរ ព្រោះវាជាជំងឺដ៏កាចសាហាវខ្លាំងបំផុតដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ មូលហេតុចម្បងដែលបណ្តាលឲ្យកើតជំងឺនេះ គឺការជក់បារី, ការទទួលទានគ្រឿងស្រវឹង, ការទទួលទានរបបអាហារគ្មានផាសុខភាព និងធាតុវិទ្យុសកម្ម។ លើសពីនេះ សូម្បីតែផលប៉ះពាល់អវិជ្ជមាននៃបរិស្ថានជុំវិញ និងជីវភាពរស់នៅដែលគ្មានអនាម័យ ក៏ធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺមហារីកដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីកត្តាខាងលើនេះ នៅមានកត្តាមិននឹកស្មានដល់មួយចំនួនទៀត អាចធ្វើឲ្យមនុស្សស្រីកើតមានជំងឺមហារីកដោយមិនដឹងខ្លួន។

ការប្រើថ្នាំគ្រាប់ពន្យាកំណើត
ចំពោះស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យាកំណើតរយៈពេលយូរអាចប្រឈមមុខនឹងជំងឺមហារីក ជាងអ្នកដែលមិនបានប្រើ។ ព្រោះថ្នាំពន្យាកំណើតអាចបណ្តាលឲ្យអ័រម៉ូននៅក្នុងរាងកាយរបស់មនុស្សស្រី អតុល្យភាព។ ក៏ប៉ុន្តែប្រសិនបើអ្នកឈប់ប្រើប្រាស់ថ្នាំពន្យាកំណើតទាន់ពេល នោះហានិភ័យនៃជំងឺមហារីកនឹងមានការថយចុះ។

មនុស្សស្រីដែលធ្វើការយប់
ការស្រាវជ្រាវមួយបានរកឃើញថា មនុស្សស្រីដែលធ្វើការយប់ក៏អាចប្រឈមមុខនឹងជំងឺមហារីកដែរ។ ទោះបីជាអ្នកធ្វើការមិនញឹកញាប់ គ្រាន់តែមួយសប្តាហ៍ធ្វើការ៣យប់ ក៏ប្រឈមនឹងជំងឺមហារីកកម្រិតខ្ពស់ដែរ។

ការប្រើទឹកថ្នាំខ្ពុលមាត់
រាល់ទឹកថ្នាំខ្ពុលមាត់ទាំងឡាយសុទ្ធតែមានផ្ទុកសារធាតុអាល់កុល ដែលអាចបណ្តាលឲ្យកើតជំងឺមហារីក។ ព្រោះសមាសធាតុផ្សំរបស់ទឹកថ្នាំខ្ពុលមាត់អាចទៅបំផ្លាញជាលិកានៅក្នុងមាត់ ហើយបណ្តាលឲ្យកើតជំងឺមហារីកបាន។ កត្តាមួយនេះមិនត្រឹមតែមនុស្សស្រីនោះទេ សូម្បីតែមនុស្សប្រុសក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ។

ទម្លាប់ពាក់អាវទ្រនាប់មិនបានត្រឹមត្រូវ
តាមការស្រាវជ្រាវដែលបានចេញផ្សាយកាលពីឆ្នាំ ១៩៩៥ បានរកឃើញថា មនុស្សស្រីដែលមានទម្លាប់ពាក់អាវទ្រនាប់ខុសទំហំ(រឹបតឹងខ្លាំងពេក) អាចធ្វើឲ្យកើតជំងឺមហារីកសុដន់។ បើទោះបីជាលទ្ធផលនៃការសិក្សានេះមិនទាន់បានបង្ហាញច្បាស់លាស់ក៏ដោយ ប៉ុន្តែតែអ្នកវិទ្យាសាស្ត្រនៅតែជឿជាក់ថា មនុស្សស្រីដែលមិនសូវពាក់អាវទ្រនាប់ កម្រនឹងកើតជំងឺនេះណាស់៕

មតិយោបល់