ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne ពិតជាជាកីឡាករដ៍ល្អបំផុតមួយរូបនាពេលបច្ចុប្បន្ននេះមែន ដោយបន្តទាត់បាល់ពីចម្ងាយយ៉ាងល្អ យប់មិញនេះទៀត។
ជាក់ស្តែងណាស់ ក្រោមការដឹកនាំរបស់លោក Pep Guadiola ឆ្នាំនេះក្រុមបាល់ទាត់ Manchester City ពិតជាមានការរីកចម្រើន គួរឲ្យកត់សម្គាល់យ៉ាងខ្លាំង។
យប់មិញនេះ ក្រុម Man City នៅតែបន្តកណត់ត្រាយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់ ឡើយ ក្នុងចំណោមការប្រកួតនៅ Premier League និង Champion League ។ យ៉ាងណាវិញ សម្រាប់ខ្សែបម្រើ Kevin de Bruyne កំពុងតែមានការវិវត្តន៍ខ្លួនយ៉ាងខ្លាំង នៅក្នុងរដូវកាលនេះ តាមរយៈការស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យលើគូប្រកួតរបស់គេ។ ក្នុងនោះដែរ De Bruyne បានស៊ុតបាល់ពីចម្ងាយ១គ្រាប់ទៀតហើយ ក្នុងចំណោមជ័យជម្នះ ២-០ លើទឹកដី King Power របស់ក្រុម Leicester City ។
១គ្រាប់នេះដែរ គឺជាការស៊ុតពីចម្ងាយផ្ទួនៗ ហើយ ក្នុងចំណោម ២ប្រកួតចុងក្រោយនេះ ខណៈការប្រកួតមុន ជាមួយក្រុមកាំភ្លើងធំ Arsenal ខ្សែបម្រើវ័យក្មេងប៊ែលហ្ស៊ិករូបនេះ បានទាត់បាល់ពីជ្រុងដំបូងទូកបញ្ចូលទីយ៉ាងអស្ចារ្យផងដែរ។ យ៉ាងណាវិញ សម្រាប់ De Bruyne វិញ ការស៊ុតបាល់ល្អបែបនេះ មាន៣លើកមកហើយ នៅរដូវកាលនេះ ដោយគ្រាប់បាល់ដំបូង ទាត់ក្នុងជំនួបឈ្នះក្រុមតោខៀវ Chelsea ១-០ នៅក្រៅដី, គ្រាប់ទី២ ក្នុងជំនួបយកឈ្នះ Arsenal ៣-១ កាលពីសប្តាហ៍មុន និងគ្រាប់យប់មិញនេះ ក្នុងការឈ្នះក្រុម ម្ចាស់ផ្ទះ Leicester City ២-០ ទៀត។
ដូច្នេះហើយ កីឡាករ Kevin de Bruyne នឹងក្លាយជាកីឡាករល្អផុតលេខ នាពេលខាងមុខនេះ ជាក់ជាមិនខាន បើយោងតាមសមត្ថភាព របស់រូបគេនាពេលបច្ចុប្បន្ននេះ។
https://www.youtube.com/watch?v=YrFIso6iTQY&pbjreload=10
មតិយោបល់