ព័ត៌មានបច្ចេកវិទ្យា

កំណែ iOS 11 ថ្មី ចេញមួយទៀតហើយ! តើអ្នកគួរដំឡើងវាដែរឬទេ?

ទើបតែកន្លងមួយសប្តាហ៍សោះ បន្ទាប់ពី iOS 11.1.1 ត្រូវបានដាក់ចេញឱ្យអ្នកប្រើប្រាស់ iDevices ទាញយក ឥឡូវ ស្រាប់តែក្រុមហ៊ុន Apple បញ្ចេញកំណែថ្មីផ្លូវការរបស់ខ្លួនមួយទៀតគឺ iOS 11.1.2 ទៅហើយ!

ភាពឆាប់រហ័សបែបនេះ កំពុងនាំឱ្យមានអ្នកប្រើប្រាស់ទូរសព្ទ iPhone និង iPad មួយចំនួនចោទសួរថា តើគួរតែធ្វើបច្ចុប្បន្នភាព (Update) វាទៀតឬទេ?

មែនទែនទៅ iOS 11.1.2 នេះ គឺដាក់ចេញសម្រាប់កែបញ្ហាដែលកំពុងកើតមាននៅលើទូរសព្ទដៃ iPhone X ប៉ុណ្ណោះ ដូចជា ទាក់ទងទៅនឹងអេក្រង់របស់វា មិនឆ្លើយ​តបការប៉ះបញ្ជាដោយម្រាមដៃនៅពេលសីតុណ្ហភាពធ្លាក់ចុះភ្លាមៗ ការរំខានក្នុងរូបភាព-វីដេអូ Live​ ថតចេញពីកាមេរ៉ា និងបញ្ហាដែលអាចបង្កឱ្យទូរសព្ទ Restart ដោយខ្លួនឯង ក្រោយពីទទួលសារដំណឹងវែងក្នុងប្រទេសអារ៉ាប់។

ជារួមមក ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ iPhone ក្រៅពីម៉ូឌែល X ឬក៏ម៉ូឌែល X ក៏ដោយ បើទូរសព្ទរបស់ខ្លួនកំពុងដំណើរការលើ iOS 11.1.1 ស្រួលបួលហើយ ឬគ្មានបញ្ហាធំដំអ្វីទេ គួរតែមិនចាំបាច់ដំឡើងដល់ជំនាន់ចុងក្រោយនេះទេ។

អ្វីដែលលោកអ្នកត្រូវរង់ចាំនោះគឺ iOS 11.2 ទៅវិញទេ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ចេញជំនាន់សាកល្បងទី៤ ទៅក្រុមអ្នកអភិវឌ្ឍកម្មវិធីហើយ!

មតិយោបល់