ព័ត៌មានកីឡា

Wu Lei ប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅអាស៊ី

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្សែបម្រើរបស់ក្លិប Shanghai SIPG កីឡាករ Wu Lei នឹងចូលរួមប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅអាស៊ី។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួន ២០ គ្រាប់ក្នុងចំណោម ២៨ ប្រកួតដើម្បីជួយឱ្យក្រុម Shanghai SIPG បញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ ក្នុងក្របខ័ណ្ឌ Chinese Super League ។ ខណៈដែលបានស៊ុតបាល់បញ្ចូលទី ៥ គ្រាប់ ក្នុង ១៥ ប្រកួត នៅយុទ្ធនាការ AFC Champions League ឲ្យក្រុម SIPG នៅឆ្នាំនេះផងដែរ នឹងជួយឱ្យក្លិបនេះឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Wu Lei បានប្រកួតប្រជែងក្នុងបញ្ជីបេក្ខជនបីនាក់ សម្រាប់ពានរង្វាន់នេះ រួមជាមួយខ្សែបម្រើ Omar Abdulrahman របស់ក្រុម Al -Ain និងខ្សែប្រយុទ្ធ Omar Kharbin របស់ក្រុម Al-Hilal ។ ជ័យលាភីរង្វាន់នេះនឹងត្រូវប្រកាសទទួលពាន នៅឯពិធីមួយដែលរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់