នៅក្នុងការប្រកួតបើកឆាកពូល F នៃពានរង្វាន់ AFC Cup 2019 ក្រុមម្ចាស់ផ្ទះ Ha Noi TT របស់ប្រទេសវៀតណាម បានយកឈ្នះលើក្រុម ណាហ្គាវើល៍ របស់កម្ពុជា ដល់ទៅ ១០ ទល់ ០ នាកីឡដ្ឋាន Hang Day កាលពីម្សិលមិញ។
ក្រុមលេខ១ នៃក្របខណ្ឌកំពូលវៀតណាម (V.league 1) បានធ្វើការសម្រុកយ៉ាងខ្លាំង ហើយកីឡាករ Do Duy Manh រកបាន ១ គ្រាប់ នៅនាទីទី ៦ ដោយទាត់បាល់ពីចំងាយយ៉ាងល្អ ស្របពេលដែលខ្សែប្រយុទ្ធ GaniyuOseni រកបាន ៤ គ្រាប់ ១៣, ៦៨, ៧៥ នឹង ៨២ ខណៈដែលកីឡាករ ឡេង មករា ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី ១៨ នឹងនៅនាទី ៤៤ កីឡាករ Nguyen Van Quyet បានទាត់បាល់ ១១ ម៉ែត្រ បានសម្រេច ចំណែកឯកីឡាករ Do Hung Dung, Nguyen Van Dung នឹង Van Dai Ngan រកបានម្នាក់មួយគ្រាប់ផងដែរ។
ដូច្នេះហើយជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះមកលើក្រុមលេខ១ របស់កម្ពុជារដូវកាលមុន បានធ្វើឲ្យ Ha Noi TT ឡើងឈរកំពូលតារាងពូល F ស្របពេល Tampines Rovers FC ឈរលេខ២ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ Yangon United ដោយលទ្ធផល ៣ ទល់ ១ នាថ្ងៃជាមួយគ្នា៕
មតិយោបល់