ខ្សែប្រយុទ្ធបារាំង Antonie Griezmann បានឆ្លើយប្រាប់ពីមូលហេតុចម្បងមួយ ដែលរូបគេបានបដិសេធ ការផ្លាស់ទៅកាន់ក្រុម បីសាចក្រហម Manchester United កាលពីរដូវក្តៅកន្លងមកនេះ។
បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា Griezmann មិនមែនមិនចង់ទៅលេងឲ្យក្រុមបីសាច ក្រហម Manchester United ឡើយ តែមានហេតុផលមួយ ដែលរូបគេមិនចង់ចាកចេញពីក្រុម Atletico Madrid នោះ។ ជាក់ស្តែងណាស់ ការមិនចាកចេញពីអេស្ប៉ាញ កាលពីរដូវក្តៅកន្លងមក ដោយសារតែ Atletico Madrid បានរងនូវការពិន័យ ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ មិនឲ្យទិញកីឡាករចូលឡើយ ដោយត្រូវរង់ចាំដល់ខែមករាសិន ទើបអាចទិញបាន។
ហេតុនេះហើយ បើទោះបីជា Griezmann ចង់មកលេងឲ្យ Man Utd ក៍ដោយតែកីឡាកររូបនេះ មិនអាចចាកចេញ ក្នុងពេលនោះបានឡើយ ព្រោះថា បើ Griezmann ចាកចេញ រូបនេះ អាចធ្វើឲ្យ Atletico Madrid កាន់តែដុនដាប ដោយសារតែ មិនអាចទិញកីឡាករបានហើយ កីឡាករក្នុងក្លិបរត់ចោលទៀតនោះ។ យ៉ាងណាក៍ដោយ សម្រាប់ខែមករាខាងមុខនេះ Antonie Griezmann អាចស្វែងរកទ្រនុំថ្មី បានហើយ ក៍ប៉ុន្តែ ខណៈពេលនេះ កីឡាករបារាំងរូបនេះ ប្រហែលជាមិនផ្លាស់ទៅលេងឲ្យក្រុមបីសាចក្រហម Manchester United ឡើយ ដែលតាមរយៈ ពត៌មានល្ហិចល្ហៀង កន្លងមក ប្រហែលជា Griezmann អាចផ្លាស់ទៅកាន់ Paris Saint Germain ព្រោះថា Griezmann ចង់ចាប់ដៃគូលេងជាមួយ Neymar និង Kylian Mbappe ។
ដូច្នេះហើយ ការសម្រេចចិត្ត មិនចាកចេញពី Atletico Madrid កាលពីរដូវក្តៅកន្លងមក គឺជាទង្វើដ៍ល្អមួយ ដែល Antonie Griezmann បានធ្វើទៅលើក្លិបមួយផ្តល់កំណើតយ៉ាងល្អ ដល់រូបគេ នៅពេលដែលក្លិបកំពុងតែយ៉ាប់យឺននោះ។



មតិយោបល់