ព័ត៌មានកីឡា

ខ្សែបម្រើស្លាប Bournemouth ទៅចូលរួមជាមួយក្លិប Toulouse របស់បារាំងក្នុងលក្ខខ័ណ្ឌខ្ចីជើង

ខ្សែបម្រើស្លាប Bournemouth កីឡាករ Max Gradel បានទៅចូលរួមលេងនៅក្របខ័ណ្ឌ Ligue 1 ប្រទេសបារាំងជាមួយក្លិប Toulouse ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់បញ្ចប់នៃរដូវកាលនេះ។

ខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័ររូបនេះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Toulouse នៅក្នុងការប្រកួតជាមួយនឹងក្រុម Paris Saint-Germain របស់ Neymar នាថ្ងៃអាទិត្យនេះ។ Max Gradel ទើបតែបង្ហាញខ្លួនបាន ១៣ លើកប៉ុន្នោះ កាលពីរដូវកាលមុន ហើយមិនបានធ្លាប់បានប្រកួតក្របខ័ណ្ឌ Premier League ម្តងណាឡើយ បើទោះបីជារូបគេបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិកូតឌីវ័រ នៅឯទ្វីបអាហ្វ្រិក (2017 Africa Cup) ក៏ដោយ។

សូមរំលឹកថា កីឡាករវ័យ ២៩ឆ្នាំនេះ ជាអតីតកីឡាករក្លិប Leeds United ហើយបានចូលរួមជាមួយ Cherries និងក្លិបបារាំង St Etienne នៅឆ្នាំ ២០១៥ បន្ទាប់មកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបួនឆ្នាំទៀតជាមួយ Bournemouth ៕

មតិយោបល់