ព័ត៌មានកីឡា

Barcelona ដាក់គោលដៅទិញយក Eriksen នៅខែមករាខាងមុខនេះ

ក្រុមយក្សអេស្ប៉ាញ Barcelona បានដាក់គោលដៅយ៉ាងច្បាស់​ ក្នុងការទិញយកខ្សែបម្រើកណ្តាលមួយរូបបន្ថែមទៀត ដើម្បីបន្ថែមកម្លាំងឲ្យកាន់តែរឹងមាំ នៅតំបន់កណ្តាល។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona បានសម្លឹងឃើញ ខ្សែបម្រើ Christian Eriksen របស់ក្រុម Tottenham Hotspur យូរណាស់មកហើយ។ ក្នុងនោះដែរ ក្លិបកំពូលតារា Laliga មួយនេះ នឹងដាក់គោលដៅយ៉ាងច្បាស់ ក្នុងការទិញយកខ្សែបម្រើរូប​នេះ ឲ្យបាននៅខែមករាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Barcelona បានសម្លឹងឃើញ កីឡាករ Eriksen ចាប់តាំងពីកីឡាកររូបនេះ បង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួតទល់នឹងក្រុម Real Madrid នៅ Champion League កាលពីពេលកន្លងមក។

យ៉ាងវិទៀតនោះ មិនត្រឹមតែ មានពត៌មាន ដែលក្រុម Barcelona នឹងទិញ Eriksen នៅខែមករាខាងមុខនេះឡើយ សូម្បីតែមិត្តរួមក្រុមរបស់គេ រួមមាន Harry Kane និង Dele Alli សុទ្ធសឹងតែ មានពាក្យចរចាមអារាមផងដែរថា​ នឹងផ្លាស់ទៅកាន់អេស្ប៉ាញ គឺ Real Madrid ។ យ៉ាងណាក៍ដោយ សម្រាប់ក្រុម Barcelona វិញ នៅពេលនេះ គឺពួកគេ បានផ្តោតទៅលើតែ Christian Eriksen តែមួយរូបប៉ុណ្ណោះ ដោយក្លិបអេស្ប៉ាញមួយនេះ នឹងនាំយកឲ្យបាន នៅខែមករាខាងមុខនេះផងដែរ។

ដូច្នះហើយ តាមរយ:ពត៌មានដែលទទួលបានពី ប្រភពខាងលើនេះ កីឡាករ៣រូបរបស់ក្រុម Tottenham Hotspur អាចនឹងចាកចេញ មកកាន់អេស្ប៉ាញ ខណ: Christian Eriksen អាចមក Barcelona នៅខែមករាខាងមុខនេះ ស្របពេលដែល Harry Kane និង Dele Alli អាចទៅ Real Madrid នៅរដូវក្តៅក្រោយនេះ។

មតិយោបល់